រថយន្ត៤គ្រឿងបុកប៉ះបន្តគ្នានៅផ្លូវជាតិលេខ៤

7

(ដំណឹងបឋម)៖ មានគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកព្រលឹម ដោយរថយន្ត៤គ្រឿងបុកប៉ះបន្តគ្នាជាបន្តបន្ទាប់នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចហួសស្ពានចុះពីពេជ្រនិលព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ វេលាម៉ោងជិត៧ព្រឹក ថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

សេចក្តីរាយការណ៍បណ្តោះអាសន្នពីកងរាជអាវុធហត្ថស្រុកកំពង់សីលាអោយដឹងថា នៅកន្លែងកើតហេតុការណ៍ មិនមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតទេ មានតែអ្នករងរបួសធ្ងន់និងស្រាលប្រមាណ១០នាក់ ព្រមទាំងរថយន្តរងការខូចខាត៕

ដោយ៖ SVD