ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅកន្លែងភ្លាមៗ ដែលអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ និងឃ្លាំងស្តុកកំណាត់ខោអាវជជុះ នៅសង្កាត់អូឡាំពិក

524

នា​ព្រឹក​ថ្ងៃ​អង្គារ ០១កើត ខែអា​សាឍ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​០២ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៅ​កន្លែង​អគ្គិភ័យ ដែល​បង្ក​ឲ្យ​ឆាប​ឆេះផ្ទះប្រជាពលរដ្ឋ និង​ឃ្លាំ​ង​ស្ដុកកំណាត់ខោអាវជជុះ នៅខាងក្រោយសាលាទួនហ្វា ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ដែល​បានកើតឡើង​នៅវេលាម៉ោងជាង១១យប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុក ខោអាវជជុះ និងផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលទាំងកណ្តាល អាធ្រាត្រ ស្ថិតនៅទីតាំងស្ថិតនៅជិតសាលាចិន​ទួនហ្វា​ ផ្លូវលេខ១៧៣​ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។​ គិតរហូតមកដល់វេលាម៉ោង៧ និង៤០នាទី ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ អគ្គិភ័យនេះមិនទាន់រលត់នៅឡើយទេ សមត្ថកិច្ចកំពុងជួយអន្តរាគមន៍ដុតដៃដុតជើងដើម្បីពន្លត់អគ្គិភ័យនេះ៕