លែងពិបាកហើយ ចងកែឈ្មោះក្នុងសៀវភៅគ្រួសារ បងប្អូនគ្រាន់តែភ្ជាប់ឯកសារមួយចំនួន ពិសេសនោះគឺមិនអស់ប្រាក់សូម្បីតែ១សេន

206

ករណី​ខុស​ឈ្មោះ​ ​ឬ​ ​ខុស​ទិន្នន័យ​ ​ចំពោះ​ឯកសារ​ណាមួយ​ ​ពិតជា​ពិបាក​ណាស់​ ​នៅពេល​ត្រូវការ​ប្រើប្រាស់​ជាឯក​សារ​យោង​ម្ដង​ៗ​ ​។​ ​ថ្មី​ៗ​នេះ​ ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចោទសួរ​ទៅ​ខាង​ ​អគ្គនាយក​ដ្ឋាន​អត្តសញ្ញាណ​កម្ម​ ​អំពី​ករណី​ខុស​ឈ្មោះ​ក្នុង​សៀវភៅ​គ្រួសារ​ ​ឬ​ ​សៀវភៅ​ស្នាក់​ ​ចង់​កែតម្រូវ​ត្រូវ​ធ្វើបែប​ណាខ្លះ​ ​?​ ​តទៅ​នេះ​គឺជា​ការ​ឆ្លើយតប​ទៅកាន់​ប្រជាពលរដ្ឋ​ ​៖​ ​

១​.​ ​សៀវភៅ​គ្រួសារ​

​សា​ម៉ី​ខ្លួន​ដែល​ជា​អ្នក​ចង់​កែតម្រូវ​ត្រូវ​ទៅកាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ​និង​ ​ត្រូវ​ភ្ជាប់​ឯកសារ​ ​មួយចំនួន​ដូច​ខាងក្រោម​ ​៖​ ​

  • ​ ​សេចក្ដីចម្លង​សំបុត្រ​កំណើត​ ​ឬ​ ​សេចក្ដីចម្លង​បញ្ជាក់​សំបុត្រ​កំណើត​

​•​ ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​

​•​ ​សំបុត្រ​អាពាហ៍​ពិពាហ៍​ ​(​បើ​មាន​)​

​•​ ​លិខិតអនុញ្ញាត​ផ្លាស់ប្ដូរ​ទីលំនៅ​ ​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ​ទីកន្លែង​ចាស់​ដែល​សាមីខ្លួន​ធ្លាប់​រស់នៅ​ ​(​ប្រសិនបើ​មានការ​ផ្លាស់ប្ដូរ​ទីកន្លែង​រស់នៅ​)​ ​។​

២​.​ ​សៀវភៅ​ស្នាក់នៅ​

​សា​ម៉ី​ខ្លួន​ដែល​ជា​អ្នក​ចង់​កែតម្រូវ​ត្រូវ​ទៅកាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ​និង​ ​ត្រូវ​ភ្ជាប់​ឯកសារ​ ​មួយចំនួន​ដូច​ខាងក្រោម​ ​៖​ ​

​•​ ​សៀវភៅ​ស្នាក់នៅ​

​•​ ​សេចក្ដីចម្លង​សំបុត្រ​កំណើត​ ​ឬ​សេចក្ដីចម្លង​បញ្ជាក់​សំបុត្រ​កំណើត​

​•​ ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​

​•​ ​សំបុត្រ​អាពាហ៍​ពិពាហ៍

សូមបញ្ជាក់ដែរថា ​ឯកសារចាំបាច់បំផុតក្នុងជីវិតរបស់ពលរដ្ឋខ្មែរគ្រប់រូបមានដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ជាដើម ៕

ដក់ស្រង់ពី ប្រជាប្រិយ កែសម្រួលដោយ NCNDaily