បុរស​ម្នាក់ស្រវឹងស្រាបើករថយន្តហាយ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ ខេ​ម​ភូមិន្ទ01 2-5801 បុកម៉ូតូបណ្តាល​ឲ្យ​មនុស្សរងរបួស​ធ្ងន់ស្រាល៣នាក់

8

ភ្នំពេញ៖ បុរស​ម្នាក់ស្រវឹងស្រាបើករថយន្តហាយ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ ខេ​ម​ភូមិន្ទ01 2-5801 បុកម៉ូតូបណ្តាល​ឲ្យ​មនុស្សរងរបួស​ធ្ងន់ស្រាល៣នាក់ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង១១និង១០នាទី​យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

តាមប្រភពសាក្សី្នកន្លែងកើតហេតុ បានអោយដឹងថា៖រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ ខេ​ម​ភូមិន្ទ​មួយគ្រឿង បើក​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ពេញទំហឹង ត្រង់ចំណុច​ខាងត្បូង​ផ្សារ​ក្រមួន​ប្រមាណ១០០ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ១០០៧ កែង​និង​ផ្លូវ១៩៨២ ភ្លាមៗនោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច តែ​ក៏ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​មកវិញ​នៅត្រង់ចំណុច​ខាងកើត​ស្តុ​ប​ផ្សារ​ដី​ហុយ ប្រមាណ២០០ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី។

នៅ​មុនពេល​កើតហេតុ​គេ​ឃើញ បុរស៣នាក់​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FG-4671 ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ១០០៧ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។ លុះ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​ខាងលើ​ក៏​បត់​ស្តាំ​ឆ្ពោះទៅ​ផ្លូវ១៩៨២ ខណ:នោះ​ស្រប់ពេល​ដែលមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេ​ម​ភូមិន្ទ01 2-5801។

បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង តាម​បណ្ដោយ​ផ្លូវ១៩៨២ ទិសដៅ​ពី​កើ​តទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ខាងលើ ចំពាក់​កណ្តាល​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​បាក់​ភ្លៅ​ខាងឆ្វេង និង​អ្នករួមដំណើរ២នាក់​ទៀត​រងរបួស​ស្រាល។ ជនរងគ្រោះ​ក៏ត្រូវ​បាន​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក​មហានគរ ដឹក​យកទៅ​សង្គ្រោះភ្លាមៗ ៕

ប្រភព៖ FB