បាញ់រៈស្លាប់មនុស្ស១៥នាក់ និងរបួសច្រើននាក់នៅក្នុងរដ្ឋតិចសាស់…

6

បរទេស: យោងតាមទូរទស្ស BBC ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៤ ខែសីហាឆ្នាំ២០១៩នេះ បានឲ្យដឹងថាមនុស្សស្លាប់ កើនឡើងយ៉ាងហោចណាស់ ១៥នាក់ នៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅក្នុងរដ្ឋតិចសាស់ ត្រង់ចំណុចផ្សារ ទំនើបមួយកន្លែង។

ប្រភពដដែល បានសរសេរទៀតថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅត្រង់តំបន់ El Paso ចំងាយតែប៉ុន្មានម៉ាលប៉ុណ្ណោះ ពីព្រំដែនអាមេរិក និងមិកស៊ិក។ ក្នុងនោះផងដែរ ក៏មានមនុស្ស២២នាក់ បានទទួលរងរបួស ដែលរួមមានទាំងក្មេងៗផង។


ខ្មាន់កាំភ្លើងត្រូវបានគេដឹងថា ជាបុរសជនជាតិស្បែកស វ័យក្នុងខ្ទង់អាយុជាង២០ ត្រូវបានគេចាប់ឃាត់ខ្លួន ហើយហើយគេជឿជាក់ថាគឺជាខ្មាន់កាំភ្លើងតែម្នាក់គត់ នៅក្នុងហេតុការណ៍ ដ៏អាក្រក់នេះ។

សាក្សីបាននិយាយថា មុនកើតហេតុមានក្មេងម្នាក់ បានរត់ស្រែកប្រាប់ គ្រប់គ្នាមានខ្មាន់កាំភ្លើងម្នាក់ ប៉ុន្តែមិនមាន អ្នកណាម្នាក់ចាប់អារម្មណ៍ទៅលើ សំដីរបស់គេឡើយ រហូតដល់ប៉ុន្មាននាទី ទើបមានលឺសំលេង គ្រាប់កាំភ្លើងកើតឡើងតែម្តង៕