ចាប់បានហើយ ជនសង្ស័យត្រូវជាប្ដី ដែលបានសម្លាប់ប្រពន្ធ កាលពី២ថ្ងៃមុននៅខេត្តក្រចេះ

526

ក្រចេះ ៖ ជនសង្ស័យដែលត្រូវជាប្ដី បានសម្លាប់ប្រពន្ធកាលពី២ថ្ងៃមុន នៅខេត្តក្រចេះ ឥឡូវសមត្ថកិច្ចចាប់បានហើយ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកសណ្ដាន់ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

សូមរំលឹកថា ជនសង្ស័យជាប្តីមានឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ អាយុ៣១ឆ្នាំ បានយកកាំបិតផ្គាក់ កាប់សម្លាប់លើស្រ្តីរងគ្រោះ ជាប្រពន្ឋឈ្មោះ គង់ ស្រីទូច អាយុ២៧ឆ្នាំ រួចអូសសាកសពទម្លាក់ចោលក្នុងទឹកប្រឡាយ នៅក្បែរផ្លូវលំមួយកន្លែង ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ នៅពេលដែលស្រ្តីរងគ្រោះ កំពុងជិះម៉ូតូត្រឡប់ពីទិញបង្អែមនៅផ្សារ កាលពីព្រលប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យគេចខ្លួនបាត់ ទើបនឹងចាប់បាននៅពេលនេះ ។ នៅមិនទាន់ដឹងពីមូលហេតុអ្វី បានជាជនសង្ស័យដាច់ចិត្តសម្លាប់ប្រពន្ធបែបនេះនៅឡើយនោះទេ ៕