តារាកីឡាកាស និងសម្ដែង The Rock បានធ្វើការប្រកាសជាសាធារណៈថា រូបលោកបានចូលនិវត្តពីវិស័យកីឡាកាសដោយមូលហេតុ……

37

តារាកីឡាកាស និងសម្ដែង The Rock បានធ្វើការប្រកាសជាសាធារណៈថា រូបលោកបាន ចូលនិវត្ត ពីវិស័យកីឡាកាស ។ តារាសម្ដែងវ័យ ៤៧ ឆ្នាំរូបនេះ ដែលបច្ចុប្បន្នកំពុងមមាញឹកផ្សព្វផ្សាយខ្សែភាពយន្តថ្មី “Fast & Furious Presents: Hobbs & Shaw” របស់លោក ថ្មីៗនេះ ត្រូវបានជាប់ឈ្មោះជាតារាសម្ដែង ដែលមានតម្លៃ ខ្លួនច្រើនជាងគេប្រចាំឆ្នាំ ២០១៩ ដោយ Forbes ក្នុងតម្លៃ ១២៤ លានដុល្លារ ។

ជាមួយ​គ្នា​នេះ​ដែរ អំឡុង​ពេល​ធ្វើ​កិច្ច​សម្ភាស​ជាមួយ Kelly និង Ryan ម្ចាស់​ពាន​រង្វាន់ WWE ៨ ដង​រូប​នេះ​បាន​ប្រកាស​ថា «ខ្ញុំ​នឹក​កីឡាកាស​ណាស់ ។ ខ្ញុំ​ស្រឡាញ់​កីឡាកាស ។ ខ្ញុំ​ចូល​និវត្ត​ពី​វិស័យ​មួយ​នេះ​ស្ងាត់​ៗ ព្រោះ​ថាខ្ញុំ​សំណាង​ដែល​ឥឡូវ​បាន​ការងារ​ដ៏​អស្ចារ្យ និង​ ជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ» ។

Dwayne Johnson ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា The Rock នោះ បាន​ប្រកាស​ចូល​និវដ្ត​ពី​វិស័យ​កីឡាកាស​ជា​ផ្លូវការ ដោយ​ផ្ដោត​សំខាន់​តែ​លើ​អាជីព​ជា​តារា​សម្ដែង​វិញ ៕

ដក់ស្រង់ពីប្រជាប្រិយ កែសម្រួលដោយ NCNDaily