អភិបាលរាជធានី ឃួង ស្រេង ៖ប្រជុំពិនិត្យគម្រោងសាងសង់ផ្លូវអមសងខាងផ្លូវរថភ្លើងពីផ្លូវលេខ៧០ មកដល់មហាវិថី គីម អ៊ីលស៊ុង

23

(ភ្នំពេញ) នា​រសៀល​​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ២០១៩ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​អម​សងខាង​ផ្លូវ​រថភ្លើង​ពី​ផ្លូវ​លេខ៧០ មកដល់​មហាវិថី គីម អ៊ីលស៊ុង ក្រោម​អធិបតីភាព​ ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអភិបាលរាជធានីបានបញ្ជាក់ថា៖ដោយពិនិត្យឃើញថា​ស្ថានភាព​ចរាចរ នៅតាម​បណ្ដោយ​ផ្លូវ​លេខ៧០ មករង្វង់មូល​កួច​កាណុង និង​នៅតាម​បណ្ដោយ​ផ្លូវ​ជាតិលេខ៥ ចាប់ពី​គល់ស្ពានជ្រោយចង្វារ ដល់ចំណុចស្ថានីយ៍​ទូរទស្សន៍ ស៊ីធីអិន មាន​លំហូរ​ចរាចរ​យ៉ាងខ្លាំង​និង​តែងតែកក​ស្ទះ​ចរាចរ​ជា​រៀងរាល់​ថ្ងៃ​នោះ រដ្ឋបាល​រាជធានីភ្នំពេញ បាន​អនុញ្ញាត​ឱ្យ​មន្ទីរ​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ ចុះ​សិក្សា​គម្រោង​សាងសង់​ផ្លូវ​ស្របតាម​បណ្ដោយ​ផ្លូវ​រថភ្លើង ចាប់​ពី​ផ្លូវ​ជាតិលេខ៥ ដល់​ផ្លូវ​លេខR6 ដែលមាន​ប្រវែង ៦.២៨០​ម៉ែត្រ ដោយ​អនុវត្ត​ជាពីរជំហាន៕