មន្ត្រីយោធា​ម្នាក់បើករថយន្ត ស្លាកលេខ(ខម)​មិន​គោរព​ភ្លើងស្តុប​បុកម៉ូតូមួយគ្រឿង បណ្តាលអោយបុរសចំណាស់ម្នាក់រងរបួសធ្ងន់

35

បន្ទាយ​មាន​ជ័យ ៖ មន្ត្រីយោធា​ម្នាក់បើករថយន្ត ស្លាកលេខ(ខម)​មិន​គោរព​ភ្លើងស្តុប​បុកម៉ូតូមួយគ្រឿង បណ្តាលអោយបុរសចំណាស់ម្នាក់រងរបួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភ្លើងស្តុប ស្រុក​ស្វាយចេក ។

តាមប្រភពពី​នគរបាល​ស្រុក​ស្វាយចេក​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩​ព្រឹក មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បុក​ម៉ូតូ រួច​បន្ត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា នៅ​ចំណុច​ភ្លើងស្តុប​លើ​ផ្លូវជាតិ​លេខ​៥៦A ក្នុងភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បង្ក​ឡើង​ដោយ​ថ​យន្ត​មួយ​គ្រឿង​ម៉ាក​ឌី​មិច ពណ៌​ត្រេ​អ៊ី ផ្លា​ក់​លេខ ខ​.​ម 0847 បើកបរ​ដោយ​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ណុំ សុ​គា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

បើកបរ​ពី​ជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំណុច​ភ្លើងស្តុប​មាន​ភ្លើង​ក្រហម​រង់ចាំ​អ្នក​កាត់ តែ​មិន​ឈប់​បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​C 125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ 1G -8620 បន្ទាយ​មាន​ជ័យ បើកបរ​ដោយ​ឈ្មោះ នូវ ព្រឿ​ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ព​ន្សា​យ​ជើង ឃុំ​ស្វាយចេក​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត រួច​រថយន្ត​នោះ​បន្ត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក់​កាម​រី​ពណ៌​សំបក​ឪឡឹក​សេរី ឆ្នាំ​១៩៩២ (​ដែល​ឈប់​ចាំ​ភ្លើងស្តុប​ពណ៌​ក្រហម​) ដើ​កបរ​ដោយ​ឈ្នោះ ដ​ន ស ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​បែន ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។


​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​អោយឈ្មោះ នូវ ព្រឿ​ន របួស​បែកក្បាល​(​ធ្ងន់​) និង​បាក់​កជើង​ឆ្វេង បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​នៅ​ខេត្តបាត់ដំបង ។


មូលហេតុ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​អ្នកបើកបរ​រថយន្ត​ត្រេ​អ៊ី ឈ្មោះ ណុំ សុ​គា បើកបរ​ល្មើស និង​ច្បាប់​ចរាចរណ៍​មិន​គោរព​ភ្លើងស្តុប (​ពណ៌​ក្រហម​) បញ្ជា​ឲ្យ​ឈប់ រង​ចាំ​អ្នក​ម្ខាង​ទៀត​គេ​ឆ្លងផ្លូវ និង​ចេញ​ពណ៌​ខៀវ​ទើប​អនុញាតិ​ឆ្លងកាត់​វិញ​ម្តង ។ ចំពោះ
សម្ភារ​ម៉ូតូ​ដែល​ខូចខាត​ធ្ងន់ ចំណែក​រថយន្ត​ទាំង​ពីរ​ខូចខាត​ស្រាល​យក​រក្សា​ទុក​នៅ​អធិកា​ស្រុក​ស្វាយចេក ។ ដោយឡែក​អ្នកបើកបរ​កម្លាំង​នគរបាល​ជំនាញ នាំ​មក​សួរនាំ​អធិការដ្ឋាន ៕

ប្រភព៖ Heng Ly