នាយកក្រុមហ៊ុន Google កំពុងប្រឈមមុខបញ្ហា ការចោទប្រកាន់ពីសមាជិកព្រឹទ្ធសភាអាមេរិច បានរួមគំនិតជាមួយនឹងក្រុមហ៊ុនចិន លួចផលិតកម្មវិធី Smart Speaker

16

វ៉ាស៊ីនតោន៖ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក នៃគណបក្សសាធារណរដ្ឋជាច្រើននាក់ បានស្នើឱ្យ ក្រុមហ៊ុន Google បកស្រាយលើការចោទប្រកាន់នានាថា ក្រុមបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ បានសហ ការជា មួយក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ដើម្បីអភវិឌ្ឍន៍កម្មវិធី Smart Speaker ដែលអាចលួចស្ដាប់ កិច្ចសន្ទនារ បស់អ្នកប្រើប្រាស់។

សំណើរបស់ក្រុមសមាជិកព្រឹទ្ធសភា ក្នុងនោះមានទាំងលោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) ត្រូវបានធ្វើ ឡើង នៅក្នុងលិខិតមួយផ្ញើជូននាយកប្រតិបត្តិ Google លោក សាន់ដា ភីឆៃ (Sundar Pichai) ជាមួយការសង្កត់ ធ្ងន់ទៅលើព័ត៌មានដែលថា Google បានសហការនឹង Huawei ក្នុងការអភវិឌ្ឍកម្មវិធី Smart Speaker ឬឧបករណ៍បំពងសំឡេងឆ្លាតវៃ នៅមុនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដាក់កំហិតលើ ក្រុមបច្ចេកវិទ្យាចិនមួយនេះ។

លើសពីនេះទៅទៀត បើតាមក្រុមសមាជិកព្រឹទ្ធសភាខាងលើ ក្រុមហ៊ុន Google ក៏ត្រូវតែបកស្រាយ ឱ្យច្បាស់ផងដែរពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានលួចសហការជាមួយ Huawei ក្នុងការបង្កើត កម្មវិធី ស្វែងរកទិន្នន័យ (censorship-tailored search engine) សម្រាប់ចិន ក៏ដូចជាការ បើកមជ្ឈមណ្ឌល បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ក្នុងទីក្រុងប៉េកាំងជាដើម ជាថ្នូរនឹងការជួយសម្របសម្រួលពីគណបក្សកុម្មុយនិស្ដចិន ដល់ការធ្វើពាណិជ្ជកម្មរបស់ខ្លួននៅក្នុងប្រទេសចិន។

ទោះបីជាមានការចោទប្រកាន់ជាច្រើនខាងលើនេះក្តី ក៏អ្នកនាំពាក្យក្រុមហ៊ុន Google បានបដិសេធថា ក្រុមហ៊ុនខ្លួនមិនបានអភិវឌ្ឍ smart speakers ជាមួយ Huawei នោះទេ ខណៈក្រុមហ៊ុន នៅតែទុក ការរក្សា សន្តិសុខ និងព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់គឺជាអទិភាព។ ចំណែឯខាងក្រុមហ៊ុន Huawei មិនទាន់ធ្វើ អត្ថាធិប្បាយអ្វីនៅឡើយទេ៕

ដក់ស្រង់ពី Freshnews កែសម្រួលដោយ NCNDaily