គ្រូភ្លេងពិណពាទ្យម្នាក់ បានស្លាប់បាត់បង់ជីវិតត្រឹមមួយរំពេច ក្រោយពីបរិភោគមីកញ្ចប់រូប «ភ្លៅមាន់»

100

ខេត្តកែប ៖ យោងតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sareth Soun បានបង្ហោះកាល កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ បុរសជាគ្រូភ្លេងពិណពាទ្យម្នាក់ បានស្លាប់បាត់បង់ជីវិតត្រឹមមួយរំពេច ក្រោយពីបរិភោគមីកញ្ចប់រូប «ភ្លៅមាន់» ដែលបានបាត់មួយរយៈហើយ ដែលគេសន្និដ្ឋានថាគាត់ពុលនឹងមីប្រភេទនេះ ។

ប្រភពបានឱ្យដឹងដូច្នេះថា «លោកពូ ម៉ម តាល់ គាត់បានស្លាប់ដោយសារពុលមីកញ្ចប់រូបភ្លៅមាន់ បើអាចសូមបងប្អូនឈប់ទទួលទានមីកញ្ចប់ទៅ» ។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលក៏បានបញ្ជាក់ប្រាប់ទៀតថា «គាត់ក៏ជាគ្រូភ្លេងពិណពាទ្យដែលបានបណ្តុះបណ្តាលសិស្សជាច្រើនរូបហើយដែរ សូមបងប្អូនជ្រាបជាព័ត៌មាន ពិសេសខាងខេត្តកែប»៕

ដក់ស្រង់ពីfb កែសម្រួលដោយ NCNDAILY