ក្រសួងបរិស្ថាន៖ ការបោះជំហានឆ្ពោះទៅប្រើថាមពលស្អាត

5

ការបោះជំហានឆ្ពោះទៅប្រើថាមពលស្អាត ជាកត្តាចាំបាច់ដើម្បីឆ្លើយតបទៅនឹងមហិច្ឆតាពិភពលោកក្នុងការកាត់បន្ថយការកើនឡើងកម្តៅនៅលើពិភពលោក។
រហូតមកទល់បច្ចុប្បន្ននេះ តើមានប្រទេសណាខ្លះដែលខិតខំដើម្បីសម្រេចបាននូវមហិច្ឆតាខាងលើ? យើងសង្កេតឃើញថា មានប្រទេសចំនួន ២៥ ដែលបាននិងកំពុងខិតខំប្រឹងប្រែង ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ដើម្បីបោះជំហានទៅប្រើថាមពលស្អាត។

ការប្រើថាមពលស្អាត ការកាត់បន្ថយការបំភាយឧស្ម័នកាបូនចេញពីគ្រឿងម៉ាស៊ីន អាចសម្រេចបានលឿនបំផុតនៅពេលមានប្រទេសជាច្រើនកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ហើយងាកមកប្រើថាមពលកែច្នៃឡើងវិញដែលមានតម្លៃថោក។ ក្នុងចំណោមប្រទេសដែលបានព្យាយាមកាត់បន្ថយកាបូនពីក្នុងថាមពលអគ្គិសនី មានបណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ដែលបានកាត់បន្ថយស្ទើរតែទាំងស្រុង ដោយមិនសូវពឹងផ្អែកលើការប្រើប្រាស់ធ្យូងថ្ម ហើយបង្កើនការប្រើប្រាស់ថាមពលកែច្នៃឡើងវិញ ខណៈដែលប្រទេសមួយចំនួននៅអាស៊ី ដូចជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ឥណ្ឌូនេស៊ី បានពឹងផ្អែកកាន់តែខ្លាំងលើធ្យូងថ្ម ជាពិសេសគឺចិន។


ការប្រើប្រាស់មធ្យោបាយធ្វើដំណើរស្អាត (មិនសូវប៉ះពាល់ដល់បរិស្ថាន) ការប្រើប្រាស់ថាមពលអគ្គិសនីស្អាត រាប់បញ្ចូលទាំងការប្រើប្រាស់យានយន្តដើរដោយចរន្តអគ្គិសនីផងដែរ។ ប៉ុន្មានទសវត្សរ៍កន្លងមកនេះ តម្លៃយានយន្តដើរដោយចរន្តអគ្គិសនីបានធ្លាក់ចុះ ហើយមានប្រទេសជាច្រើនកំពុងបង្កើតច្បាប់ដើម្បីបញ្ឈប់ការប្រើប្រាស់យានយន្តដើរដោយប្រេងម៉ាស៊ូត។ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរស្អាត មិនមែនពឹងផ្អែកតែលើបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតទៅលើការប្រាស់ប្រើធម្យោបាយធ្វើដំណើរដែលមានប្រសិទ្ធិភាព និងចំណាយអស់តិច ដូចជា ការប្រើប្រាស់រថយន្តក្រុងជាដើម។ ក្នុងនោះ គេសង្កេតឃើញបណ្តារប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ដែលបានបង្កើនការប្រើប្រាស់មធ្យោបាយធ្វើដំណើរប្រកបដោយប្រសិទ្ធិភាព និងចំណាយអស់តិច។

ការប្រើប្រាស់ថាមពលអគ្គិសនីប្រកបដោយប្រសិទ្ធិភាព និងចំណាយអស់តិចការបង្កើនប្រសិទ្ធិភាពក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ជាកត្តាចាំបាច់ដើម្បីកាត់បន្ថយការកើនឡើងនូវកម្តៅដែលបណ្តាលមកពីការបំភាយឧស្ម័នកាបូន។
លំនៅដ្ឋាននៅប្រទេសជាច្រើន បាននិងកំពុងប្រើប្រាស់ថាមពលតិចជាងកាលពីទសវត្សរ៍កន្លងទៅ។ ថ្វីបើយ៉ាងនេះក្តី ក៏នៅមានប្រទេសមួយចំនួន ដូចជា ចិន និងអាហ្វ្រិកខាងត្បូង ដែលកំពុងប្រើប្រាស់ថាមពលកាន់តែច្រើន ដោយសារតែជីវភាពប្រជាជនមានភាពប្រសើរឡើង។


ថាមពលដើរដោយផូស៊ីល និងការចាប់កាបូនការគាំទ្ររបស់រដ្ឋាភិបាលមួយចំនួនលើការប្រើប្រាស់ថាមពលដើរដោយផូស៊ីល គឺគ្រាន់តែជាការគាំទ្រក្លែងក្លាយដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ប្រេង និងហ្គាសប៉ុណ្ណោះ។ កត្តាសំខាន់ គឺការរួមបញ្ចូលគ្នានូវការប្រើប្រាស់ថាមពលដើរដោយផូស៊ីល និងការចាប់ និងរក្សាទុកកាបូន។ បច្ចុប្បន្ន មានស្ថានីយចាប់ និងរក្សាទុកកាបូនធំៗចំនួន ១៨ នៅលើពិភពលោក ដែលអាចចាប់ CO2 បានរហូតដល់ទៅ ៣២លានតោនក្នុងមួយឆ្នាំ។
ជារួម ទោះបីមានប្រទេសជាច្រើននៅលើពិភពលោកខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅប្រើថាមពលស្អាតក៏ដោយ ប៉ុន្តែមានប្រទេសមួយចំនួនមិនទាន់សម្រេចបានគោលដៅនៅឡើយទេ។