ចប់បាត់ហើយ ក្រុមចំនួន ៨ ដែលត្រូវប្រជែងគ្នាក្នុងការប្រកួតពានរង្វាន់ HUN SEN CUP 2019 ត្រូវបានពន្យារពេល ដោយមិនដឹងមូលហេតុ

12

កីឡារ៖ ក្រុមចំនួន ៨ ដែលត្រូវប្រជែងគ្នាក្នុងការប្រកួតពានរង្វាន់ HUN SEN CUP 2019 ថ្នាក់ជាតិលើកទី ១៣ វគ្គ ១/៤ មាន អង្គរថាយហ្គើរ ព្រះខ័នរាជស្វាយរៀង វិសាខា គិរីវង់សុខសែនជ័យ ភ្នំពេញក្រោន ក្រសួងការពារជាតិ សូលទីឡូអង្គរ និង បឹងកេត ។

ចំពោះកាលបរិច្ឆេទការប្រកួតដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែសីហា ឆ្នាំ២០១៩ នេះ ត្រូវបានលើកពេលទៅសប្តាហ៍ក្រោយវិញហើយ នេះបើតាមកាលវិភាគថ្មីនៃពានរង្វាន់មួយនេះ ដែលចេញដោយគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិ ។

 

ចំពោះមូលហេតុនៃការលើការប្រកួតនេះ មិនត្រូវបានបង្ហាញ និង ជម្រាបជូនជាមុនឡើយ ដោយការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយសម្រាប់ជើងទី ១ ពោលគឺថ្ងៃទី ១៤ និង ១៥ ខែសីហា មុននឹងជើងទី ២ ត្រលប់មកវិញនៅថ្ងៃទី ​២៧ និង ២៨ ខែដដែល ៕

 

ដក់ស្រង់ពី ប្រជាប្រិយ កែសម្រួលដោយ NCNDaily