លោកឧកញ៉ា ហ៊ុន ជា ប្រតិកម្មចំពោះការដោះលែងបុរសជើងខ្លាំង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍​ឈានដល់ការប្រើហិង្សាវាយតប់ក្នុងប៉ុស្តិ៍នគរបាល

17

ភ្នំពេញ៖ កាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខហាង ម្លប់ស្វាយ៩៩ ផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះបានកើតជាហិង្សាត្រូវបានសមត្ថកិច្ចហៅមកដោះស្រាយគ្នានៅប៉ុស្តិ៍ទួលស្វាយព្រៃមួយទាំង២ភាគីក្រោយមកទៀតសមត្ថកិច្ចក៏បានធ្វើការសាកសួរស្រាប់តែបុរសចិត្តសឿងរូបនោះបានយកក្រដាស់កំណត់ហេតុរបស់សមត្ថកិច្ចមកបាំងមុខពេលនោះសមត្ថកិច្ចបានព្យាយាមទាញយកមកវិញស្រាប់តែបុរសនោះទាញហែកចោលធ្វើឲ្យសមត្ថកិច្ចមានការខឹងសម្បាជាខ្លាំងក៏បង្កឲ្យមានការប្រតាយប្រតប់គ្នាទៅមកនិងត្រូវបានសមត្ថកិច្ចនាំគ្នាចាប់បុរសរូបនេះដាក់ខ្នោះហេីយបញ្ចូនបន្តមកអធិការដ្ឋានខណ្ឌចំការមនតែម្តងក្រោយមកជនទំនើងរូបនេះក៏ត្រូវបានគេអន្តរាគមន៏ដោះលែងវិញក្រោយពីមានការសម្របសម្រួលជាមួយភាគីពាក់ពន្ធ័​ ។

ចំណែកឯ ការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចនោះ សមត្ថកិច្ចបានចាត់ទុកថាជារឿងបន្តិចបន្តួច ដែលប៉ះទង្គិចមកលើសមត្ថកិច្ចព្រោះតែជាតិស្រវឹងតែប៉ុណ្ណោះទើបសមត្ថកិច្ចលើកលែងទោសអោយ​មិនប្តឹងឲ្យវែងឆ្ងាយនោះទេ។​

ទាក់ទង​នឹង​ករណី​ខាងលើ​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ បានមានការ​ហួសចិត្ត​ជា​ខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច​ ដែលបាន​ចាត់​ទុក​ករណី​នេះ​ គ្រាន់តែ​ជា​រឿង​តូច​មួយទៅវិញនោះ។

ទន្ទឹម​នឹង​នេះដែរ​ លោក​ ឧកញ៉ា​ ហ៊ុន​ ជា​ ក៏បាន​មាន​ប្រសាសន៍​លេីកឡេីង​ដែរថា​៖​ «New New ថ្មី ថ្មី ជាមួយលោកអធិការ $$$ ឬ អំណាច( ឪ )គេធំជាងលោក? មើលឡើងវិញផងសំណប់ចិត្ត បើមិនចេះធ្វើការដើរចេញ គេវ៉ៃដល់ផ្ទះហើយថារឿងតូចតាច ខ្លាចមែន? ឆ្លើយប្រាប់ផងបាទ»៕

ប្រភព៖HC ហ៊ុន ជា ដើម្បីខ្មែរ