ទំព័រ Facebookរបស់ក្រសួងមុខងារសាធារណៈ ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង

7

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះទំព័រ Facebook ផ្លូវការរបស់ក្រសួងមុខងារសាធារណៈ ដែលមានអាសយដ្ឋាន www.facebook.com/civilservicecambodia ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រង។

បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ បញ្ជាក់ថា ប្រសិនបើមានការចុះផ្សាយ ព័ត៌មានណាមួយនៅលើទំព័រ Facebook នេះក្នុងចេតនាអាក្រក់ណាមួយ គឺមិនឆ្លុះបញ្ចាំងពីគោលជំហរ ឬព័ត៌មានពិតប្រាកដចេញពីក្រសួងឡើយ។ ក្រសួងក៏មិនទទួលខុសត្រូវលើផលប៉ះពាល់ណាមួយ ដែលកើតចេញពីការផ្សព្វផ្សាយ​ដែលកំពុងគ្រប់គ្រងដោយក្រុម Hacker ផងដែរ។

ទន្ទឹមនឹងនេះ ក្រុមការងារបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈ កំពុងសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ដើម្បីយកទំព័រ Facebook នេះមកគ្រប់គ្រងវិញផងដែរ៕​