បញ្ជូន​ជនជាតិ​ចិន​ទាំង ១២៧​នាក់ ​ ពី​ខេត្ត​ព្រះសីហនុ​មក​​ភ្នំពេញ​ ដើម្បី……

14

ភ្នំពេញ៖ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​ ប៉ូលិស​បាន​បញ្ជូន​ក្រុមសង្គមងងឹត​ចិន​ប្រមាណ​ជាង ១០០​នាក់ ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​វី​អូ​អាយ​ភី (VOIP) ពី​ខេត្ត​ព្រះសីហនុ មក​ដា​ក់នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​បន្ត​នីតិវិធី និង​បំពេញបែបបទ​ប្រគល់​ឲ្យ​អាជ្ញាធរ​ចិន​យកទៅអនុវត្ត​ទោស​នៅ​ប្រទេស​ចិន​។ ​

​ក្រុមសង្គមងងឹត​ចិន​ប្រមាណ​ជាង ១០០​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​។ ​ប្រតិបត្តិ​ការបង្ក្រាប​ក​ក្រុម​ជនជាតិ​ចិន​នេះ បានធ្វើ​ឡើង​នៅ​ពីរ​ទីតាំង​ផ្សេងគ្នា ដោយ​ទី​តាំងទី​១. នៅ​អាគារ​៥​ជាន់ ស្ថិតក្នុង​ក្រុម​២៦ ភូមិ​២ សង្កាត់​០៤ ក្រុងព្រះសីហនុ ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១១៧​នាក់ ក្នុងនោះ​ស្រី​៩​នាក់​។ ទីតាំង​ទី​២. នៅ​វីឡា​តឿ​រ៉ូយ៉ាល់​ព្រី​ន​សេស អាសយដ្ឋាន​ក្រុម​៤ ភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ចំនួន​១៥​នាក់ (ស្រី​២​នាក់)​។​

​ ចាប់ខ្លួន​នេះ គឺ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀង សេន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​ការ​ការចូលរួម​ពី​ព្រះរាជអាជ្ញា​ផងដែរ​។​

ក្រុម​ជនជាតិ​ចិន​ទាំង ១២៧​នាក់ ដែល​ឃាត់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ បាន​បញ្ជូនមក​ដាក់​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​។ ដោយ​លោក​បាន​បញ្ជាក់ថា “​នីតិវិធី​បន្តបន្ទាប់​ពី​យើង​បំពេញ​ឯកសារ​គ្រប់គ្រាន់​ស្នើសុំ​ថ្នាក់ដឹកនាំ​ដើម្បី​ធ្វើការ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​”៕

ដក់ស្រង់ពីFB កែសម្រួលដោយ NCNDaily