ហិង្សា​ដោយ​ចេតនា​​ទាញ កាំបិត​បុ​ង័​តោកាប់បណ្តាល​ឲ្យបុរសម្នាក់​រងរបួស​

12

កណ្តាល៖ ហេតុការណ៍នេះបានកើតឡើងនៅ រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះ​មានឈ្មោះ យី ផល្លី ភេទ​ប្រុស អាយុ៦៥ឆ្នាំ នៅ​ភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល មុខរបរ​កសិករ។ជនសង្ស័យ​មានឈ្មោះ អុល សំ​អ៊ា​ន់ ភេទ​ប្រុស អាយុ២៤ឆ្នាំ នៅ​ភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ (ឃាត់ខ្លួន)។

ដកហូត​បាន កាំបិតប៉័ងតោ១ ដង​ធ្វើ​អំពី​ដែក ទំហំ​ដង១០ស.ម ផ្លែ​ប្រវែង១៧,៥ ស.ម ទទឹង​ផ្លែ៨ ស.ម នៅ​ខាងចុង​កាំបិត​មាន​ចោះ​រុន្ធ​ប៉ុន​កូនដៃ មាន​ម៉ាក CHAO JING , កាបូបស្ពាយ ពណ៌​ខ្មៅ ធ្វើ​អំពី​ស្បែក០។

ជនសង្ស័យ​ធ្លាប់មាន​សកម្មភាព​បង្ក​ការអុកឡុក​កន្លែង​រាំ​ធុងបាស់២លើក និង​ធ្លាប់មាន​អំពើហិង្សា​ក្នុង​គ្រួសារ១០លើក ដូចជា​វាយ​ចានឆ្នាំង ទាត់​ទ្វារ និង​សំឡុត​ម្តាយ​យកប្រាក់​ទិញ​ថ្នាំញៀន។

ជនសង្ស័យ​បាន​ផឹកស្រា​ថ្នាំ​នៅក្រោម​ផ្ទះ​ខ្លួន​ជាមួយ​ឈ្មោះ ក្រឹម រហូតដល់​ម៉ោង២រសៀល អស់​ស្រាថ្នាំ១លីត្រ ជនសង្ស័យ​ក៏​បែកគំនិត​មក​យក​ធុងបាស់​នៅផ្ទះ​ជនរងគ្រោះ​ដើម្បី​ចាក់​ស្តាប់​នៅ​ក្រោមផ្ទះ​របស់ខ្លួន កំដរ​ការផឹកស៊ី។

ពេលមកដល់​ជនរងគ្រោះ​កំពុង​ដេក​លេង​នៅលើផ្ទះ ហើយ​ជនសង្ស័យ​ក៏​ដើរ​ឡើងទៅ​ច្រាន​ទ្វារ ភ្លាមនោះ​ជនរងគ្រោះ​ក៏​ស្ទុះ​មក​ខ្ទប់ទ្វារ​មិន​ឲ្យ​ជនសង្ស័យ​ចូលធ្វើ​ឲ្យ​ជនសង្ស័យ​ចង់​ផ្ងារ​ក្រោយ​ធ្លាក់​មក​ដី​ធ្វើ​ឲ្យ​ជនសង្ស័យ​មានចិត្ត​ខឹង​បាន​ច្រាន​ទ្វារ​ចូលក្នុង​ផ្ទះ​ហើយ​លើកដៃ​វាយ​ជនរងគ្រោះ៣ ដៃ បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ១ដៃ​ចំ​មាត់ រួច​ក៏​ដក​កាំបិត​បុ័ងតោ​ពី​កាបូបស្ពាយ គំរាមរ​កកាប់​ជនរងគ្រោះ​ថែមទៀត។

បន្ទាប់មក​ជនសង្ស័យ​ក៏បាន​យក​ធុងបាស់​ពី​ផ្ទះ​ជនរងគ្រោះ ដែល​បាន​ខ្ចី​ពី​ឈ្មោះ ថា កូនប្រសារ ជនរងគ្រោះ យកមក​ចាក់​ស្តាប់​នៅ​ក្រោមផ្ទះ​របស់ខ្លួន​ដែល​នៅ​ខាងត្បូង​ផ្ទះ​ជនរងគ្រោះ។

ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​ដំបង។ លុះដល់​ម៉ោង៣រសៀល សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា​ខ្លួន ពិតជា​បាន​វាយ និង​គំរាម​បម្រុង​កាប់​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន ៕

ប្រភព៖ FB