ជួយឥតល្ហែរ !@!! មិត្តជប៉ុននឹងចំណាយទឹកប្រាក់ ២០លានដុល្លារ ដើម្បីជុសជុលនិងថែរក្សាប្រាសាទបុរាណខ្មែរ

9

ភ្នំពេញ៖ នៅរយៈ ពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាប្រមាណ ២០លាន ដុល្លារ អាមេរិក ដល់កម្ពុជា សម្រាប់ការថែរក្សាការពារ និងជុសជុលប្រាសាទជាច្រើន ដែលជាបេតិកភណ្ឌ របស់ជាតិ ក្រោយមានការបង្កើតគម្រោងថែរក្សាកាលពីឆ្នាំ១៩៩៤ ។

គម្រោងជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន​មានគោលបំណងជួយឲ្យកម្ពុជាឈានទៅដល់ការអភិរក្ស និងជួសជុល ប្រាសាទបានដោយខ្លួនឯង។ ក្នុងនោះរយៈពេល១០ឆ្នាំចុង ក្រោយនេះជប៉ុនក៏ បានបញ្ជូន អ្នកជំនាញរបស់ខ្លួនចំនួន៤លើក ក្នុងនោះការបញ្ជូនមកមួយលើៗមានចំនួន៤០នាក់ ដើម្បីធ្វើការជុសជុល និងអភិរក្សបា្រសាទបុរាណខ្មែរ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា ប្រធានក្រុមរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាបេតិកភណ្ឌប្រវត្ដិសាស្រ្ដនៅកម្ពុជា។

លោកបន្ដថា ចាប់តាំងពីប្រាសាទអង្គរវត្ដបានដាក់បញ្ចូលជាសម្បតិ្ដបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ មក រដ្ឋាភិបាលជប៉ុន និងអង្គការយូនីស្កូបានបង្កើតក្រុមការងារ របស់រដ្ឋាភិបាលជប៉ុន សម្រាប់ការ ថែរក្សារ ការពារប្រាសាទអង្គរ (JSA) ដែលជាគម្រោងមួយគាំទ្រដោយមូលនិធិរបស់ប្រទេសជប៉ុន សម្រាប់អភិរក្ស បេតិកភណ្ឌវប្បធម៌ពិភពលោក។

នៅឆ្នាំ២០០៥ ដល់ ២០១១ JSA និងអាជា្ញធរជាតិអប្សរាបានចាប់ផើ្ដអនុវត្ដរួមគ្នា ដោយបានប្ដូរឈ្មោះទៅជា គម្រោង​ជប៉ុន-អប្សរាការពារប្រាសាទអង្គរ(JASA) ដោយផ្ដោតចម្បង លើសកម្មភាព ជុសជុល ប្រាសាទជាច្រើនដូចជា ប្រាសាតបាយ័ន ប្រាសាទអង្គរ…ហើយបច្ចុប្បន្នក៏កំពុងជុសជុលប្រាសាទសូរព្រ័ត្រ តួទី១ ទី២ នៅទីតាំងប្រាសាទបាយ័ននិងបា្រសាទដទៃជាច្រើនថែមទៀត។

លើសពីនេះទៅទៀតអ្នកជំនាញជប៉ុនទាំងនោះបានបង្ហាត់បង្រៀនដោយផ្ទាល់ដល់និស្សិត​ វិស្វករ និងកម្មករ កម្ពុជា នូវការជុសជុល និងអភិរក្សប្រសាទ ដែលបានឲ្យពួកគេ ក្លាយជាអ្នក ជំនាញក្នុងការ ជុសជុល និងថែរក្សាប្រាសាទផងដែរ។

ជាក់សែ្ដងក៏មានអ្នកជំនាញខ្មែរជាច្រើនអាចអនុវត្ដការងារជុសជុលប្រាសាទដោយខ្លួនឯងផ្ទាល់យ៉ាងស្ទាត់ជំនាញ ហើយអ្នកខ្លះក៏មានសមត្ថភាពអាចធ្វើការជាមួយអង្គការរបស់រដ្ឋាភិបាលជប៉ុននៅឯខេត្ដសៀមរាប និង មួយចំនួនធំទៀតបានក្លាយទៅជាមន្រ្ដីដេលមានទួនាទីធំៗនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

ប្រភព៖ AKP ដក់ស្រង់ពី Business Cambodai កែសម្រួលដោយ NCNDaily