ប្រជាពលរដ្ឋខ្មែរដែលទៅលេងបុណ្យសមុទ្រឆ្នាំនេះ ក៏អាចឆ្លងទៅលេងដល់ ខេត្តត្រាតប្រទេសថៃបានដែរ ដោយគ្រាន់តែ……..

22

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋខ្មែរ​ដែល​ទៅ​លេង​បុណ្យ​សមុទ្រ​ក្នុង​រយៈ​ពេល៣ថ្ងៃ ក៏អាចឆ្លងទៅលេងដល់ខេត្តត្រាតប្រទេសថៃបានដែរ ដោយគ្រាន់​តែយក​អត្តសញ្ញាណប័ណ្ណ​ទៅជាមួយ បើចង់បើករថយន្តចូលខ្លួនឯង ត្រូវមានប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយបើ​មានក្មេងតូចៗ​ទៅជាមួយត្រូវយករូបថតទៅផង ពោលគឺមិនចាំបាច់មានលិខិតឆ្លងដែនក៏បាន (តែបើមាន​លិខិតឆ្លង​ដែន Passport ក៏គួរយកតាមផង កាន់តែងាយស្រួល)។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ភាគីកម្ពុជា និងភាគីថៃបានសម្របសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងសងខាង ក្នុងការទៅមកទស្សនាកម្សាន្តនៅខេត្តកោះកុង និងខេត្តត្រាតរយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រខាងមុខ។

ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ប្រជាពលរដ្ឋដែលទៅទស្សនាពិធីបុណ្យសមុទ្រហើយមានបំណងចង់ទៅលេងកម្សាន្តនៅខេត្តត្រាត ប្រទេសថៃ ត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយប្រសិនបើមានកូនចៅក្មេងៗទៅជាមួយ ត្រូវដាក់រូបថតរបស់ពួកគេទៅជាមួយផង ដើម្បីបញ្ជាក់ជូនសមត្ថកិច្ចប្រចាំនៅច្រកព្រំដែនចាំយាម។

បន្ថែមលើពីនេះទៀត លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ជាមួយគ្នានោះដែរថា សម្រាប់ប្រជាពលរដ្ឋដែលមិនចង់បើករថយន្តរបស់ខ្លួនទៅផ្ទាល់ទេ ក៏អាចផ្ញើរថយន្តនៅវត្តចាំយាម ក្បែរព្រំដែនកម្ពុជា-ថៃបាន ហើយគេនឹងមានរថយន្តពីខាងថៃមកទទួលទៀតផង។ ក្រៅពីនេះ បើបងប្អូនចង់ទៅស្នាក់ផ្ទះសំណាក់ ឬសណ្ឋាគារនៅខ្លងយ៉ៃ ឬទីរួមខេត្តត្រាតក៏បានដែរ ដែលមានតម្លៃសមរម្យ។

ខេត្តបានរៀបចំបញ្ជរព័ត៌មាននៅ៣ទីតាំងគឺនៅ៖

១.រង្វង់គល់ស្ពានកោះកុង

២.នៅវត្តចាំយាម

៣.នៅច្រកទ្វាអន្តរជាតិចាំយាម ។ ប្រភពsabay