អុញនោះ !!! ប្រធានាធិបតីឥណ្ឌូនេស៊ីបានប្រកាសពីការផ្លាស់ប្ដូរ រាជធានីពីទីក្រុងចាកាតា ដែលមានប្រជាជនច្រើនកុះករ ទៅកោះបរនេអូ

11

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃច័ន្ទកន្លងទៅថ្មីៗនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីបានប្រកាសពីការផ្លាស់ប្ដូរ រាជធានី ពីទីក្រុងចាកាតា ដែលមានប្រជាជនច្រើនកុះករ និងពោរពេញទៅដោយការបំពុលបរិស្ថាន ទៅកាន់ ខេត្តកាលីម៉ាន់តាន់ ភាគខាងកើតប្រទេស ស្ថិតនៅលើកោះ បរនេអូ ដែលសំបូរទៅដោយព្រៃឈើ និងសត្វស្វាធំៗ។

លោកប្រធានាធិបតី Jokowi Widodo បានបញ្ជាក់ថា វាពិតជាបន្ទុកមួយដ៏ធ្ងន់ចំពោះទីក្រុងចាកាតា ដែលជា តំបន់ពាណិជ្ជកម្ម ស្ថាប័នរដ្ធ មុខជំនួញ ហិរញ្ញវត្ថុ សេវាកម្ម និងជាកន្លែងសម្រាប់ អាកាសយានដ្ឋាន ដ៏ធំនៅក្នុងប្រទេស និងនាវាសមុទ្រ។ ពួកយើងនឹងមិនបន្តដាក់ បន្ទុកទៅលើទីក្រុង ចាកាតាតាមរយៈ កំនើនដង់ស៊ីតេប្រជាជនទៀតឡើយ ហើយគម្លាតសេដ្ធកិច្ចរវាងចាវ៉ា និងតំបន់ផ្សេងៗទៀត ដែលត្រូវ តែមានការផ្លាស់ប្ដូរ។

សូមជម្រាបថា បច្ចុប្បន្ន កោះចាវ៉ាមានប្រជាជនរស់នៅជិត២៧០លាននាក់ ស្មើនឹង៥៤ភាគរយ នៃប្រជាជន សរុប ធ្វើឲ្យចាវ៉ាក្លាយជាតំបន់ដែលមានប្រជាជនច្រើនជាងគេ។ទីក្រុងចាកាតា គឺជាទីក្រុងមេហ្គាដែលមាន ចំនួនប្រជាជនចាប់ពី១០លាន ដល់ ៣០លាននាក់ ហើយក៏ជាទីក្រុងមួយដែលងាយរងគ្រោះពីការរង្ជួយដី និងទឹកជំនន់។ ចំណែកឯ កាលីម៉ាន់តាន់ខាងកើត មានប្រជាជនត្រឹមតែ៣.៥លាននាក់ប៉ុណ្ណោះ និងហ៊ុំព័ទ្ធទៅដោយឧទ្យានជាតិ Kutai។

លោកប្រធានាធិបតី Jokowi បានលើកឡើងថា ការសម្រេចចិត្តផ្លាស់ប្ដូររាជធានីនេះ ជាលទ្ធផលកើតឡើង ពីការសិក្សាស្រាវជ្រាវយ៉ាងតឹងរឹងអស់រយៈពេល៣ឆ្នាំ ហើយលទ្ធផលនៃការស្រាវជ្រាវបាន ចង្អុលបង្ហាញទី តាំងដ៏ល្អចំនួន២សម្រាប់ការបំលាស់ប្ដូរនេះគឺ North Penajam Paser និង Kutai Kertanegara ដែលជាតំបន់មាន ហានិភ័យតិចពីគ្រោះមហន្តរាយដូចជា ទឹកជំនន់ គ្រោះរញ្ជួយដី ព្យុះស៊ូ ណាមិ ភ្លើងឆេះព្រៃ បន្ទុះភ្នំភ្លើង និងការរអិលបាក់ដី។

លោកប្រធានាធិបតី Jokowi ក៏បានបញ្ជាក់ថា ការបំលាស់ប្ដូរទីក្រុងនេះត្រូវចំណាយពេលដល់ទៅ១០ឆ្នាំ និងត្រូវចំណាយថវិកាប្រមាណ៤៦៦សែនកោដិរូពី ស្មើនឹង ៣២.៥ពាន់លានដុល្លារអាមេរិក ដោយថវិកា ចំនួន១៩ភាគរយ នឹងត្រូវបានចំណាយដោយរដ្ធ ចំនួនដែលនៅសេសសល់នឹ ងត្រូវបានផ្ដល់ជាមូលនិធិពី ក្រុមហ៊ុនសហប្រតិបត្តិការនានា ការបណ្ដាក់ទុន ក្រុមហ៊ុនរដ្ធ និងឯកជនផ្សេងៗ៕