បើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយផែនការរៀបចំដែនដីខេត្តព្រះសីហនុសម្រាប់ ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

13

(ព្រះសីហនុ) នាថ្ងៃពុធ ៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការ នៃក្រសួងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញ​ជាគណៈអធិបតីបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយផែនការរៀបចំដែនដីខេត្តព្រះសីហនុសម្រាប់ការគ្រប់គ្រង​និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព​ដោយមាន បន្ទាប់មកឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ  បានអញ្ជើញ​ចូលជាគណៈអធិបតីបិទសិក្ខាសាលានឹង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់​ដោយមាន មន្ទីដ.ន.ស.ស ខេត្តព្រះសីហនុ និងមន្ទីអង្គភាពជំនាញនានា ក្នុងនោះក៍មាន ការចូលរួមដោយឯកឧត្តម​ ឈិន​ សេងងួន​ អភិបាលរងនៃគណះអភិបាលខេត្ត​ លោកជំទាវ​ គួច​ ចន្ថា​ សមាជិកក្រុមប្រឹក្សាខេត្ត ព្រះសីហនុ​ អភិបាលក្រុង​ និងមេឃុំ​ ចៅសង្កាត់នៅសណ្ឋាគារ ឯករាជ្យខេត្ត ព្រះសីហនុ៕