អាកាសធាតុប្រែប្រួលខ្លាំង អភិបាលខេត្តព្រះសីហនុបានអំពាវនាវអោយពលរដ្ឋ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមផ្លូវមានការប្រុងប្រយ័ត្ន

31

ខេត្តព្រះសីហនុ-អភិបាលខេត្តព្រះសីហនុបានអំពាវនាវអោយពលរដ្ឋ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមផ្លូវសមុទ្រ បង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសភ្លៀង ខ្យល់ដូចដែលក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងអំពីឥទ្ធិពលព្យុះទី១៤ឈ្មោះ Kajiki ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៍បានណែនាំអោយមន្ត្រីមានសមត្ថកិច្ច និងអង្គភាពជំនាញឃ្លាំមើលជាប្រចាំ នៅតាមឆ្នេរសមុទ្រ ត្រួតពិនិត្យសុវត្ថិភាពទូកទេសចរណ៍មុនចេញដំណើរ និងថាក្នុងករណីចាំបាច់មានភ្លៀង ខ្យល់ និងរលកខ្លាំង កុំអោយមានអ្នកចុះលេងទឹកសមុទ្រ និងកុំអោយទូកនេសាទឬទូកដឹកទេសចរណ៍ចេញទៅក្នុងលម្ហសមុទ្រ ដើម្បីការពារហានិភយ័ផ្សេងៗ៕

សូមអានព័ត៍មានលម្អិតអំពីសេចក្តីជូនដំណឹងនៅខាងក្រោម៖

ប្រភព៖ Facebook

កែរសម្រួលដោយ៖ NCN Daily