តើការដកប្រពន្ធ័អនុគ្រោះពន្ធEBAអាចមានលទ្ធផលបែបណាសំរាប់កម្ពុជា? តើសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិកប្រាប់យើងអ្វីខ្លះ?

33

លទ្ធផលនៃសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិកបានលេចចេញជារូបរាងហើយគឺអ្នកប្រើប្រាស់របស់អាមេរិកជាអ្នករងផលប៉ះពាល់នៃការដាក់របាំងពន្ធគយ (ពន្ធនាំចូលទំនិញនានាពីប្រទេសចិនទៅអាមេរិក)។ របាំងពន្ធគយនេះមិនបានធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិនដែលជាប្រទេសនាំចេញនោះទេ។ នេះបើតាមរបាយការណ៍របស់ធនាគារអាមេរិកឈ្មោះ Goldman Sachs។ ទោះជាយ៉ាងណាមានក្រុមហ៊ុនអាមេរិកមួយចំនួនបានដកចេញពីប្រទេសចិនទៅវិនិយោគនៅប្រទេសដទៃទៀត។

តើតាមអ្វីដែលបានកើតឡើងខាងលើ អាចថាការដកប្រពន្ធ័អនុគ្រោះពន្ធរបស់សហគមអឺរ៉ុបពីកម្ពុជា (EBA) អាចនឹងមិនធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ហើយនឹងក្លាយជាបន្ទុករបស់អ្នកប្រើប្រាស់នៅសហគមអឺរ៉ុបឬទេ? ខ្ញុំយល់ថាវាទំនងជានឹងមិនធ្វើអោយប៉ះពាល់ដ៏កំហុកដល់សេដ្ឋកិច្ចកម្ពុជាភ្លាមៗនោះទេប្រសិនបើអ្នកប្រើប្រាស់ត្រូវចំណាយច្រើនជាងមុន។ ទោះជាយ៉ាងណាយើងអាចតាមដានសភាពការនេះនៅពេលមានការដកEBAទាំងស្រុងក្នុងដើមឆ្នាំ២០២០ (ប្រសិនបើគ្មានកិច្ចសំរុះសំរួលណាមួយ)។

 

ដង់ស្រង់ពី Ngeth Chou កែសម្រួលដោយ NCNDaily