ថ្លើមធំមែន ហ៊ានបាញ់តដៃជាមួយសមត្ថកិច្ចពេលចុះបង្ក្រាបទៀត…

9

(កំពង់ស្ពឺ)៖ នគរបាលខេត្តកំពង់ស្ពឺ បានចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន១៤នាក់ ដែលតែងតែធ្វើទុក្ខបុកម្និញប្រជាពលរដ្ឋ នៅភូមិស្រែអំបិល ភូមិចាក់កាំបិត និង ភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីពេលកន្លងមក។
ហើយនៅថ្ងៃទី ១៨ខែវិច្ឆិកានេះ នគរបាលបានបង្ក្រាបពួកគេ ហើយក៏មានការបាញ់តដៃជាមួយសមត្ថកិច្ច ។


ក្នុងចំណោមអ្នកទាំង១៤នាក់ មានម្នាក់ ឈ្មោះ អឿន សឿន ហៅអាខ្លឹម ត្រូវបានចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ បង្គាប់អោយចាប់ខ្លួនផងដែរ៕

ប្រភព៖ Heng Ly