អាណិតក្មេងប្រុស-ស្រីបីនាក់ណាស់ ឪពុកម្តាយត្រូវខ្មាន់កាំភ្លើងមុខដូចខ្មោចឆៅនេះបាញ់សម្លាប់ក្នុងថ្លុកឈាមនៅ…

21

មណ្ឌលគិរី: ជនរងគ្រោះមានឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ ៣៧ឆ្នាំ ជាប្ដី ប្រពន្ធមានឈ្មោះ អុល អាយុ ៣៣ឆ្នាំ។
អ្នកទាំង ២នាក់ ជាជនជាតិខ្មែរទើបមកពី ខេត្តកំពង់ធំ ធ្វើចម្ការនៅចំណុចខាងលើបាន ៩ខែមានកូនតូចៗ ៣នាក់ កូនប្រុសច្បង អាយុ ៧ឆ្នាំ កូនទី ២ស្រី អាយុ ៥ឆ្នាំ និងទី ៣ស្រី អាយុ ៤ ឆ្នាំ ។

កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ករណីខ្មាន់កាំភ្លើងបាញ់សម្លាប់ប្ដីប្រពន្ធ ២នាក់ស្លាប់ចោលកូន ៣នាក់ ស្ថិតក្នុងភូមិវាលវិល ឃុំត្រយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលអធិការស្រុកកូនមុំដឹកទៅតម្កល់ទុកនៅវត្តអូរភ្លងស្រុកកូនមុំនៅថ្ងៃទី៨ ខែកញ្ញា
ឆ្នាំ២០១៩។

មុនពេលកើតហេតុ គ្រួសារទាំង២នេះតែងតែឈ្លោះទាស់ទែងគ្នារឿងដីធ្លី លុះក្រោយមកក៏ទាមទារយកទៅវិញប៉ុន្តែជនរងគ្រោះមិនព្រមឲ្យរហូតមកដល់ថ្ងៃកើតហេតុជនរងគ្រោះបានចាក់ធុងបាសច្រៀងរាំផឹកស្រាសប្បាយមានគ្នា៤ទៅ៥នាក់ចាប់ពីម៉ោង៣រសៀលដល់យប់ម៉ោង៧យប់ទើបឈប់ ហើយមិត្តភក្តិត្រឡប់ទៅផ្ទះគេវិញស្រាប់តែជនដៃដល់ស្ទាក់តាមផ្លូវរករឿងរំពេចនោះជនរងគ្រោះក៏ចេញពីផ្ទះទាំង ២នាក់ មកសួរនាំស្រាប់តែជនដៃដល់បាញ់ប្ដីប្រពន្ធនោះ ស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចស្រុកកោះញែក ចាប់បានខ្លួនប្រពន្ធហើយ ចំណែប្ដីកម្លាំងជំនាញកំពុងស្វែងរក រីឯសពជនរងគ្រោះ កំពុងរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យនៅស្រុកកំណើត៕

ប្រភព៖ Facebook
កែរសម្រួលដោយ៖ NCN Daily