៣ចំណុច សម្រាប់អ្នកលក់អនឡាញនៅស្រុកខ្មែរត្រូវដឹង អំពីការ Boost ឲ្យដល់អតិថិជនមើលបានច្រើន

11

នេះជាយុទ្ធសាស្ត្រ​ក្នុងការផ្សព្វផ្សាយ​អ្នកលក់អនឡាញមានយុទ្ធសាស្ត្រផ្សេងៗគ្នា ខ្លះទៅចេញមុខ Live លក់ផ្ទាល់ទៅ ឯខ្លះទៀត​ជះលុយទាំង​រយៗដុល្លារ​សម្រាប់យកទៅឱ្យ ហ្វេសប៊ុកដើម្បីធ្វើការ​ Boost ដើម្បីឱ្យ អ្នកឃើញច្រើន។

បើនិយាយពីអ្នកលក់អនឡាញនៅខ្មែរស្ទើរតែទាំងអស់ហើយ ប្រើប្រាស់ហ្វេសប៊ុកជាកន្លែងសម្រាប់លក់ និងផ្សាយផលិតផលរបស់ខ្លួនឱ្យភ្ញៀវស្គាល់ ខណៈដែលចំនួនប្រជាជនយើងប្រើប្រាស់ហ្វេសប៊ុក ប្រចាំខែមានរហូត ដល់ទៅ ៨លាននាក់។

កន្លងមក Business Cambodia ឃើញមានអ្នកលក់អនឡាញមួយចំនួនមិនបានស្វែង​យល់ពីគោលការណ៍ ហ្វេសប៊ុកឱ្យបានច្បាស់​ ធ្វើឱ្យ Boost មិនចេញបើទោះជាគាត់កំណត់ទំហំថវិការ​ច្រើនប៉ុនណាក៏ដោយនោះ។ នៅក្នុងអត្ថបទនេះយើង​នូវ​បង្ហាញនូវផុសមួយចំនួនដែលហ្វេសប៊ុកមិនឱ្យប៊ូស ហើយបើទោះជា ហ្វេសប៊ុក Approve មែននោះក៏ពុំមានអ្នកមើលច្រើនឡើយ។

  1. ស៊ែរផុស

ស៊ែរផុសនេះមានន័យថា ម្ចាស់ផេក​ចុច Boost ទៅលើផុស​ដែលស៊ែរ​ពីផេកខ្លួនឯង ឬពីផេកផ្សេង ដោយកាលពីមុន​ឃើញមានអ្នកឧស្សាហ៍ធ្វើច្រើន ប៉ុន្តែ​រយៈកាលចុងក្រោយនេះ Facebook បានធ្វើការបិទចោលរួចបាត់ទៅហើយ។

អ៊ីចឹង​ហើយ បើសិនជាម្ចាស់ផេកចង់ Boost មែននោះគួរផុសសាជាថ្មី ឬក៏ទៅស្វែងរកផុសដើមដើម្បី Boost មិនគួរ​​ស៊ែរហើយ Boost នោះទេ។

  1. អក្សរក្នុងរូបច្រើនពេក

ហ្វេសប៊ុកមានគោលការណ៍មួយកំណត់​ឱ្យ អក្សរដែលដាក់នៅក្នុង​រូបភាពមានមិនឱ្យលើស​ពី ២០%នៃរូបទេ។ សម្រាប់រូបដែលមានអក្សររញ៉េរញ៉ៃច្រើន ចុច Boost ដំបូង​ហ្វេសប៊ុកនឹង Approve ប៉ុន្តែ បើមើលចំនួន Reach វិញ គឺតិចមែនទែន ដែលប្រៀបបាននឹង​ការ​យកលុយទៅជះឱ្យ Facebook អ៊ីចឹង​ដែរ។

សម្រាប់អ្នកដែលចង់​រៀបរាប់បូរបាច់ច្រើននោះ គួរតែ​សរសេរជា Caption វិញ ហើយបើនៅតែចង់ដាក់អក្សរ​ទៀតនោះ អាចប្រើប្រាស់​តំណរនេះ៖ https://www.facebook.com/ads/tools/text_overlay ដើម្បីឆែកបាន។ នៅពេលដែល​លោត​ពាក្យថា OK មកហើយនោះ​ចាំយកទៅផុសទើបមានប្រសិទ្ធិភាពខ្ពស់។

  1. ខុសគោលការណ៍ទូរទៅ

មិនខុសពីផ្លេតហ្វមផ្សេងទៀតនោះទេ ហ្វេសប៊ុកមានគោលការណ៍ផ្ទាល់ខ្លួន ឬហៅថា Community Standards ដើម្បីធ្វើយ៉ាង​ណាឱ្យផ្លេតហ្វមរបស់ខ្លួន ដំណើការទៅដោយគ្មានបញ្ហា។

មានគោលការណ៍ជាច្រើនដែលអ្នកកាន់ផេកត្រូវគោរពតាម ប៉ុន្តែ​ជាទូរទៅ​អ្វីដែលឧស្សាហ៍ឃើញម្ចាស់ផេក​ច្រើនមានបញ្ហា​នោះ មានដូចជា ការមិនគោរពកម្មសិទ្ធបញ្ញាយករបស់គេមកផុស ផុស​រូបភាពអាសអាភាស ឬរូបភាព​គួរឱ្យខ្លាច លក់ផលិតផលក្លែងក្លាយ​ ឬក៏ជាការ​សុំ Like សុំ Share ជាដើម៕

ដកស្រង់ពី Business កែសម្រួលដោយ NCNDaily