ចាប់រំលោភប្អូនថ្លៃមិនបានសំរេច រួចគេចខ្លួន៣ថ្ងៃ ត្រូវសមត្ថកិច្ចប៉ូលីសតាមចាប់ដាក់ខ្នោះ

9

ខេត្តបន្ទាយមានជ័យ៖ ការចាប់ឃាត់ខ្លួននេះធ្វើឡើងកាលពីសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅវត្តភ្នំឆត្រ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ កែវ វណ្ណឌី ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅក្នុង ភូមិថ្មរមៀកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។ ជនសង្ស័យខាងលើ ឃាត់ខ្លួន តាមពាក្យបណ្តឹងគ្រួសារជនរងគ្រោះថា ជនសង្ស័យបានចាប់រំលោភ កូនស្រីខ្លួនអាយុ១៧ឆ្នាំ កាលពីយប់ថ្ងៃទី១២ វិច្ឆិកាឆ្នាំ២០១៨ នៅក្នុងព្រៃ ខណៈជនសង្ស័យ ពឹងជនរងគ្រោះជូនទៅផ្ទះ ។

ក្នុងពាក្យបណ្តឹងរៀបរាប់ទៀតថា លុះដល់កន្លែងកើតហេតុជនសង្ស័យ បានចាប់បង្ខំជនរងគ្រោះ ប៉ុនប៉ងរំលោភ ពេលនោះនាងប្រកែកមិនព្រម ជនសង្ស័យ បានដាល់២ដៃចំមុខ បណ្តាលឲ្យដួលសន្លប់ រួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ។ ក្រោយរំលោភរួចជនរងគ្រោះដឹងខ្លួន ក៏ធ្វើលេសអង្វរបងថ្លៃ ដែលជាជនសង្ស័យ ឲ្យជូនទៅផ្ទះវិញ លុះដល់ពាក់កណ្តាលផ្លូវ ដោយឃើញភ្លើងអ្នកឆ្លុះសត្វនាង ក៏លោតចុះពីលើម៉ូតូស្រែកឲ្យគេជួយ ហើយ ជនសង្ស័យត្រូវអ្នកឆ្លុះសត្វ វាយ២ខ្សែក្រវ៉ាត់ មុនបើកម៉ូតូគេចខ្លួន ។

សមត្ថកិច្ចដដែលបន្តទៀតថា ករណីខាងលើនេះ ក្រោយពីទទួលបានសេចក្តី រាយការណ៍ពីគ្រួសារជនរងគ្រោះ និងបទបញ្ជាពីលោកស្នងការ នគរបាលខេត្ត បានដឹកនាំកម្លាំង ចុះស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យ បាននៅរសៀលថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៨ បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ ប្រភព៖ FB