អាសូរណាស់! មិនទាន់បានឃើញមុខកូនផងបែរ ជាម្ដាយត្រូវជួបរឿងអកុសលបែបនេះ!

18

កាលពីពេល​ថ្មីៗនេះ ​មាន​រឿង​រ៉ាវ​រន្ធត់​ចិត្ត​មួយ​បាន​កើត​ឡើង​ ក្រោយ​ស្ត្រី​សម្រាល​កូន​ម្នាក់ ​បាន​ស្លាប់​បាត់បង់ជីវិត​បន្សល់​ទុក​ឲ្យ​កូន​នៅ​កំព្រា​ មិន​មាន​ម្តាយ​ហៅ​ដូច​ក្មេង​ដទៃ​។ ស្ត្រី​ម្នាក់​នេះ​បាន​ផុត​ដង្ហើម​ ខណៈ​ពេល​សម្រាល​កូន​ចំ​ពេល​គាត់​កំពុង​តែ​មាន​ជំងឺ​គាំង​​បេះ​ដូង​ បណ្តាល​ឲ្យ​គាត់​បាន​ស្លាប់​តែ​ម្តង​ក្រោយ​ពេល​សម្រាល​កូន​រួច។

រឿង​រ៉ាវ​គួរ​ឲ្យ​សង្វេគ​មួយ​នេះ ​ត្រូវ​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​​ឈ្មោះ​ Marany Som Nob Chet ​ដោយ​រៀប​រាប់​ទាំង​ក្តី​អាល័យ​ថា «​បាន​ឮ​ដំណឹង​នេះ​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ទេ​លោក​អើយ ​មិន​ទាន់​បាន​ឃើញ​មុខ​កូន​ផង​ក៏​លា​ចាក​លោក​ទៅ​ហើយ​ បន្សល់​ទុក​ឲ្យ​កូន​រស់​នៅ​ដ៏​សែន​វេទនា​ គ្មាន​ម្តាយ​ហៅ​នឹង​គេ ​គ្នា​បាន​ត្រឹម​សោក​ស្ដាយ​តែ​ប៉ុណ្ណោះ។ កើត​ជាតិ​ណា​ណា​សូម​កុំ​ឲ្យ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​ទៅ​ឲ្យ​បាន​សុខ​ចុះ ​ទោះ​បី​ជា​ខ្ញុំ​ទើប​តែ​ស្គាល់​បង​ក៏​ដោយ​ ក៏​ខ្ញុំ​នៅ​តែ​សោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់​បង​ស្រី​មួយ​នេះ»។

ក្រោយ​ពី​គាត់​បាន​សរសេរ​រៀប​រាប់​បែប​នេះ ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចូល​រួម​កាន់​ទុក្ខ​ក្នុង​ការ​ដែល​បាត់​បង់​បង​ស្រី​ម្នាក់​ ហើយ​ក៏​មាន​ការ​អាណិត​អាសូរ​កូន​តូច​ជា​ខ្លាំង​ ព្រោះ​នៅ​ក្មេង​កើត​មក​ គឺ​ត្រូវ​បាត់​បង់​ម្តាយ​បាត់​ទៅ​ហើយ​ទាំង​មិន​បាន​ជួប​មុខ​គ្នា​ផង។ ក្នុង​នោះ​ក៏​មាន​បង​ម្នាក់​ដែល​គាត់​បាន​បង្ហាញ​អារម្មណ៍​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​គាត់​ធ្លាប់​បាន​បាត់​បង់​ម្តាយ ​ហើយ​រឿង​រ៉ាវ​របស់​គាត់​ស្រដៀង​ទៅ​នឹង​ការ​ស្លាប់​របស់​បង​ស្រី​ដែរ។ គាត់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​គាត់​បាន​បាត់​បង់​ម្តាយ​ក្នុង​ខណៈ​ដែល​ម្ដាយ​របស់​គាត់​បង្កើត​គាត់​ហើយ​គាំង​បេះដូង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ស្ត្រី​​ដែល​បាន​ស្លាប់​ក្នុង​ពេល​សម្រាល​កូន​ដោយ​ការ​គាំង​បេះដូង​នោះ​មាន​ឈ្មោះ​ថា​ យី​ ចាន់​ណា​ ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​អង្គ​មេត្រី៕ប្រភពFB