បុរសមិនស្គាល់អត្តសញ្ញាណម្នាក់មិនដឹងជាមានរឿងអ្វីដើរសម្តៅមកស្ពានជ្រោយចង្វារក៏លោតចុះទៅបាត់ខ្លួនឈឹង

4

ភ្នំពញ: ហេតុការណ៍បង្ករអោយមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង៣:១៥នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្ថិតលើស្ពានជ្រោយចង្វារត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមសំដីអ្នកឃើញហេតុការណ៍បានអោយដឹងថា ៖ នៅមុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់អត្តសញ្ញាណខាងលើ បានដើរឡើងស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជាជប៉ុន) ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានទុកសាក់កាដូពណ៌ខ្មៅចោល រួចលោតសម្លាប់ខ្លួនពីលើស្ពានទៅក្នុងទន្លេលិចបាត់តែម្តង។
សម្ភារ:ក្នុងសាក់កាដូនោះមាន៖ ខោអាវ និងសម្ភារ:មួយចំនួនទៀត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ប្រមូលវត្ថុតាង ដើម្បីធ្វើការស្រាវជ្រាវបន្តរ៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily