សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានកត្តាចំនួន៤ ដែលបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសសប្បាយរីករាយក្នុងពិធីបុណ្យទានធំៗផ្សេងៗ

16

​​ភ្នំពេញ​៖​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​លើកឡើង​នូវ​កត្តា​ចំនួន៤យ៉ាង​ ​ដែល​អាច​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ​សប្បាយរីករាយ​ជួបជុំគ្នា​ ​ក្នុង​ឱកាស​ពិធីបុណ្យ​ទាន​តូច​ធំ​ ​មានបុណ្យ​ចូលឆ្នាំ​ ​ភ្ជុំបិណ្ឌ​ ​និង​ពិធីបុណ្យ​អ៊ុំ​ទូក​ជាដើម​។

 

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍​ថា​ ​មានក​ត្តា​ចំនួន៤​ ​ដែល​បាន​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានឱកាស​សប្បាយរីករាយ​ក្នុង​ពិធីបុណ្យ​ទាន​ធំៗ​ផ្សេង​ៗ​ ​គឺ​៖​

​ទី១​.​កត្តា​សុខ​សន្តិភាព​ ​គឺ​ពិតជា​មានតម្លៃ​ខ្លាំង​ណាស់​ ​ក្នុង​ការ​ផ្តល់​ឱកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ​បាន​ដើរកម្សាន្ត​គ្រប់​ទីកន្លែង​។​

​ទី២​.​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​ ​កម្ពុជា​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ ​ដូចជា​ផ្លូវ​ធ្វើដំណើរ​ ​ស្ពាន​ឆ្លងកាត់​ទន្លេ​ ​ទាំង​ទីក្រុង​ ​និង​ជនបទ​។​

​ទី៣​.​កត្តា​មធ្យោបាយ​ធ្វើដំណើរ​ ​គឺ​ប្រជាពលរដ្ឋ​យើង​មាន​មធ្យោបាយ​ធ្វើ​ដំ​ណើរ​គ្រប់​ៗ​គ្នា​ ​ដែល​យ៉ាងហោចណាស់​ក៏​មាន​ត្រឹម​ម៉ូតូ​គ្រឿង​ផង​ដែរ​។​

​ទី៤​.​កត្តា​ប្រាក់ចំណូល​ ​គឺ​ប្រាក់ចំណូល​របស់​បងប្អូន​ប្រជាពលរដ្ឋ​កាន់តែ​មាន​កំណើន​ ​ជាពិសេស​ប្រាក់ខែ​មន្ត្រី​រាជការ​ ​ក៏​ត្រូវ​បាន​តម្លើង​ជាបន្តបន្ទាប់​។​

​សូមជម្រាប​ថា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​បាន​ថ្លែង​បែបនេះ​ ​នៅក្នុង​ឱកាស​អញ្ជើញ​ចែក​សញ្ញាប័ត្រ​ដល់​សិស្ស​ ​និស្សិត​នៃ​សាកល​វិទ្យាល័យ​ប៊ែល​ធី​អន្តរជាតិ​ ​នា​ព្រឹក​ថ្ងៃទី០២​ ​ខែតុលា​ ​ឆ្នាំ២០១៩នេះ​៕​