រន្ធត់ណាស់!!! រថយន្តដឹកកម្មករ ផ្ទុះកង់ធ្លាក់ផ្លូវក្រឡាប់ បណ្តាលកម្មករចំនួន ១៦នាក់ រងរបួសធ្ងន់-ស្រាល នៅ……

27

កំពត៖ រថយន្តសាំងយ៉ុងដឹកកម្មកររោងចក្រ១គ្រឿង ខណៈដែលកំពុងបើកបរធ្វើដំណើរសុខៗ ស្រាប់តែមានបញ្ហាបច្ចេសទេសផ្ទុះបែកកង់ ក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យកម្មករ-កម្មការិនីជិះក្នុងរថយន្តនោះចំនួន១៦នាក់ រងរបួសធ្ងន់-ស្រាល ត្រូវគេដឹកបញ្ជូនទៅមន្ទីរពេទ្យ ធ្វើការសង្គ្រោះភ្លាមៗ។

ករណីរថយន្តដឹកកម្មររោងចក្រ ផ្ទុះកង់រេចង្កូតធ្លាក់ផ្លូវក្រឡាប់នេះ បានកើតឡើង នៅវេលាម៉ោង៥ និង៥០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ ៦១ -៦២ ស្ថិតភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលបែកកង់រេចង្កូតធ្លាក់ផ្លូវក្រឡាប់នេះម៉ាកសាំងយ៉ុង ពណ៌ បើកបរដោយឈ្មោះស៊ីម ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត។

ក្នុងហេតុការណ៍នេះ បណ្តាលឲ្យមនុស្សរងរបួស ចំនួន១៦នាក់ (របួសធ្ងន់៩នាក់ ស្រាល៧នាក់) ត្រូបានគេដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែករថយន្តខាងលើត្រូវសមត្ថកិច្ចអូសមករក្សាទុកបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕