Update: ករណីឃាតកម្មសម្លាប់បុរសវ័យក្មេងម្នាក់នៅផ្សារត្រពាំងព្រាយ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅកាលពី២ខែមុន ឥឡូវចាប់បានឃាតកហើយ

53

ភ្នំពេញ​ ​៖​ ករណីឃាតកម្មសម្លាប់បុរសវ័យក្មេងម្នាក់នៅផ្សារត្រពាំងព្រាយ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅកាលពី២ខែមុន ឥឡូវចាប់បានឃាតកហើយ នេះបើតាមការបញ្ជាក់ពី​លោក​ ​យឹម​ ​សា​រ៉ា​ន់​ ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​បាន​ឲ្យដឹង​នៅ​ថ្ងៃទី៣​ ​ខែតុលា​ ​ឆ្នាំ២០១៩នេះ​ថា​ ​ក្រោយពី​កម្លាំង​ជំនាញ​របស់​លោក​ធ្វើការ​បង្ក្រាប​ក្រុម​ចោរឆក់​ ​និង​ប្លន់​ចំនួន៧នាក់​ ​និង​បាន​ធ្វើការ​សាកសួរ​ ​អស់​រយៈពេល​មួយយប់មួយថ្ងៃ​ ​ទើប​បែកធ្លាយ​ក្រុម​ជនសង្ស័យ​ចំនួន៣នាក់​ ​ជា​ឃាតករ​បាន​វាយសម្លាប់​បុរស​ម្នាក់​ ​នៅ​ខណ្ឌ​ព្រែកព្នៅ​ ​កាលពី២ខែមុន​។​

​លោក​ ​យឹម​ ​សា​រ៉ា​ន់​ ​បាន​បន្ត​ថា​ ​ជនសង្ស័យ​ដែល​ជាប់​ករណី​ឃាតកម្ម​ ​ទី១​៖​ ​ឈ្មោះ​ ​សៀង​ ​តុង​ ​ភេទប្រុស​ ​អាយុ១៨ឆ្នាំ​ ​មុខរបរ​ជាង​ពិ​ដាន​ ​មាន​ទីលំនៅ​ភូមិ​ស្វាយ​ ​សង្កា​ត់​ស្នោ​រ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​,​ ​២​៖​ ​ឈ្មោះ​ ​ម៉ៅ​ ​សុវណ្ណ​ហៃ​ ​ភេទប្រុស​ ​អាយុ១៨ឆ្នាំ​ ​មុខរបរ​មិន​ពិត​ ​មាន​ទីលំនៅ​ភូមិ​ចុង​ថ្នល់​ ​សង្កាត់​ពន្សាំង​ ​ខណ្ឌ​ព្រែកព្នៅ​ ​និង៣​៖​ ​ឈ្មោះ​ ​យ៉ុង​ ​សហ​សវ​ត្ស​ន៍​ ​អាយុ២៣ឆ្នាំ​ ​ស្នាក់នៅ​សង្កា​ត់​ស្នោ​រ​។​

គួរ​រំលឹក​ថា​ ​ឃាតកម្ម​នេះ​ ​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង១០​ ​ព្រឹក​ថ្ងៃទី២០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ដោយ​គេ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ ​ត្រូវ​ឃាតកម្ម​កាប់សម្លាប់បុរសវ័យក្មេងម្នាក់​នៅក្នុងតូបពេទ្យធ្មេញ​ ​ស្ថិតនៅផ្សារ​ត្រពាំងពាយ​ ​ ​ ​សង្កាត់​ពញា​ពន់​ ​ខណ្ឌ​ព្រែកព្នៅ​ ​រាជធានី​ភ្នំពេញ​។​

​យ៉ាងណាក៏ដោយ​ចំពោះ​ករណីនេះ​ ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អធិការ​ថា​ ​ខណៈនេះ​កម្លាំង​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​កំពុង​សហការ​យ៉ាង​ក្តៅ​គគុក​ ​ជាមួយ​កម្លាំង​ជំនាញ​ខណ្ឌ​ព្រែកព្នៅ​ ​និង​កម្លាំង​ជំនាញ​នៃ​ស្នងការ​ដ្ឋាន​រាជធានី​ភ្នំពេញ​ ​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុកដាក់​ ​រក​ភស្តុតាង​បន្ថែម​ទៀត​៕​