សូមប្រយត្ន័..!!! កម្មការិនី​រោងចក្រ​ម្នាក់ ដើរ​លុយ​ទឹក​ដែលភ្លៀងលិចផ្លូវយកដៃតោង​បង្គោល​ភ្លើង​ បណ្តាលអោយឆក់​ដួល​ស្លាប់​ភ្លាមៗ…

6

ភ្នំពេញ៖សូមប្រយត្ន័ ពេលដែលទឹកលិចបង្គោលភ្លើង!!! កម្មការិនី​រោងចក្រ​ម្នាក់ ដើរ​លុយ​ទឹក​ដែលភ្លៀងលិចផ្លូវយកដៃតោង​បង្គោល​ភ្លើង​ បណ្តាលអោយឆក់​ដួល​ស្លាប់​ភ្លាមៗនៅ​ផ្លូវលំ ក្នុងខណ្ឌ​ពោធិ៍​សែន​ជ័យ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង១៨និង១០នាទី​យប់ ថ្ងៃ​សុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុច​ផ្លូវលំ ចូលក្នុង​ភូមិ​ទួល​ពង្រ ស្ថិតក្នុង​សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នារី​កម្មករ​រោងចក្រ​ម្នាក់ បាន​បាត់បង់ ជីវិតភ្លាមៗ ខណៈ​ទៅលេង​ម្ដាយក្មេក មេឃ​កំពុងតែ​ភ្លៀង ក៏​ចុះ​ដើរ​លុយ​ទឹក ដែល​លិច​ត្រឹម​ស្មងជើង រួច​ដើរទៅ​ក្បែរ​បង្គោល​ភ្លើង ស្រាប់តែ​ជួប​រឿង​អកុសល​បែបនេះ ទើប​បង្ក​ការភ្ញាក់ផ្អើល​ឡើង ដល់​ប្រជាពលរដ្ឋ រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ៧១១ ចុះមក​ជួយសង្គ្រោះ​ដែរ តែ​អកុសល​នារី​រងគ្រោះ​បាន​ស្លាប់បាត់​ហើយ។ សព​នារី​រងគ្រោះ​មានឈ្មោះ សូ ស៊ីណា អាយុ ២៩ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ និង​ធ្វើការ​នៅ​ម្តុំ​ចំការ​រ​ដូង ។

មុនពេល​កើតហេតុ កូនប្រសារ​របស់គាត់ បានខ​ល​ប្រាប់ថា ពេល​ចេញពី​ធ្វើការ នឹង​មកលេង​គាត់ នៅ​ភូមិ​ទួល​ពង្រ ហើយ​ភ្លៀង​បាន​ធ្លាក់​យ៉ាងខ្លាំង និង​រលឹម​រហូត ធ្វើ​ឲ្យ​ទឹក​លិច​ផ្លូវ​អស់ ក៍ជួបហេតុការណ៍នេះតែម្តង។ សមត្ថកិច្ច​ជំនាញ​ចុះមក​កោសល្យវិច័យ រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ FB