សាលាមេត្រីបរិស្ថានក្នុងវិទ្យាល័យពួក ជាប់ជ័យលាភី បរិស្ថានក្នុងឆ្នាំ២០១៧កន្លងមក ដោយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា

2

ភ្នំពេញ៖ គណ:ប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៥ បានអញ្ជើញទៅធ្វើទស្សន: កិច្ចនៅ សាលាមេត្រីបរិស្ថានក្នុងវិទ្យាល័យស្រុកពួកខេត្តសៀមរាបប្រមាណជាង ១០០នាក់ កាលពីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ។ គឺជាសាលាដែលយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន ផ្តល់គុណតម្លៃ  និងការថែរក្សាបរិស្ថាន ជារួមគឺសាលាបៃតងមានសួនច្បារស្អាត និង មានគុណភាពល្អទៀតផង។

លោក អាន លឹមខេង នាយកសាលាមេត្រីបរិស្ថាននៃវិទ្យាល័យពួក បានលើកឡើកថា ការចូលរួម ពីសហគមន៍ គឺវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកែប្រែពីសាលារៀន ធម្មតាមួយទៅជា សាលាមេត្រី បរិស្ថាននោះ។ សហគមន៍ចូលរួម ទើបសាលារៀនខ្លាំង សាលារៀនខ្លាំង ទើបផលិតបានធនធាន ល្អសម្រាប់សង្គមជាតិ។

ការបញ្ជ្រាបការអប់រំបរិស្ថានក្នងថ្នាក់ ឬក្រៅថ្នាក់  គឺជាផ្នែកមួយរបស់គោលការណ៍ ណែនាំស្តីពីសាលា មេត្រីបរិស្ថានល្អស្អាតទៅថ្ងៃអនាគតរបស់ពួកគេ ដើម្បីរួមគ្នាថែរក្សាអនាម័យបរិស្ថានភពផែនដីរបស់យើង ដោយរួមគ្នាអនុវត្តការញែកសំរាមដាច់ដោយឡែកពីគ្នាជាដើម។ លោកបន្តថា ផលប្រយោជន៍ នៃការរៀប ចំសួនដាំដំណាំ និង ដើមឈើផ្សេងៗ ឪ្យមានសោភ័ណ្ឌភាពស្រស់បំព្រង សម្រាប់កុមារ និងយុវជន គឺជួយបង្កើនការទទួលទានរបស់ពួកគេចំពោះបន្លែ ឬផ្លែឈើបែបធម្មជាតិឪ្យបានច្រើនជាងមុន ជាពិសេស ជួយបង្កើតនូវទម្លាប់ ឬឥរិយាបទល្អ វិជ្ជមានចំពោះបរិស្ថានទៅដល់ពួកគេជាដើម។ ការរៀបចំសួនដាំដំណាំ និង ដាំកូនឈើ ក៏អាចជួយឱ្យពួកគេរៀនសូត្របានពូកែផងដែរ។ ជាមួយគ្នានោះ ក្រុមគណ:ប្រតិភូ បរិស្ថានអាស៊ានទាំង១០ប្រទេស បន្ទាប់ពីបានទស្សនានៅក្នុងសាលាចំណេះដឹងទូទៅ និងបច្ចេកទេស រួចមក ក៏បាននាំគ្នាដាំកូនឈើទុកធ្វើអនុស្សាវរីយ៏រួមគ្នាមួយនៅក្នុងសាលាមេត្រីបរិស្ថាននៃវិទ្យាល័យពួក។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរឥរិយាបថអវិជ្ជមានចំពោះបររិស្ថាន គឺជាការចូលរួមថែរក្សាបរិស្ថាន សម្រាប់សង្គម ជាតិយើងទាំងអស់គ្នា។ ៩៧%នៃទឹកលើផែនដីគឺជាទឹកប្រៃ ចំនែកទឹកសាបវិញមានតែ០.៣%ប៉ុណ្ណោះ ដែលមាននៅក្នុងទន្លេ ស្ទឹង ព្រែក អូរ ត្រពាំង ។ល។ ទឹកគឺជាធនធានមានកម្រិត ដូចនេះការថែររក្សាទឹក គឺជាការទទួលខុសត្រូវរបស់យើងម្នាក់ៗ។

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រសិនបើអ្នកត្រូវប្រើប្រាស់សម្ភារៈប្លាស្ទិក សូមគិតដល់ជម្រើសផ្សេងៗទៀត ព្រោះទម្លាប់មិនប្រើប្រាស់ប្លាស្ទិកជាការចូលរួមចំណែកដល់ការកាត់បន្ថយការបំពុលបរិស្ថាន និងផលប៉ះពាល់ដល់សុខភាព៕