អ្នកប្រើទូរសព្ទ័ ពេលកំពុងបើកបរ គួរជៀសវាង!បុរសម្នាក់ត្រូវបានរថភ្លើងបុកកិនពេលបើកឡានកាត់ផ្លូវរថភ្លើង ដោយមិនលឺស៊ីផ្លេសញ្ញា ព្រោះតែដាក់កាសស្តាប់ចម្រៀងលឺពេក

3

ប្រទេសថៃ៖ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅឯចំណុចផ្លូវរថភ្លើងមុខវត្តបានខម ស្រុកមឿង ខេត្តសាមុតសាខន ប្រទេសថៃ។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបង្កឡើងដោយរថភ្លើងបុកចំពាក់កណ្តាលតួរថយន្ត Pick Up ដែលធ្វើដំណើរឆ្លងផ្លូវដែកដោយពុំបានប្រុងប្រយ័ត្ន។

យោងតាមការរាយការណ៍បានឲ្យដឹងថាដើមហេតុឲ្យកើតរឿងបែបនេះឡើង ព្រោះតែម្ចាស់រថយន្ត Pick Up ម៉ាក Toyota មានស្លាកលេខ บห 7275 រូបនេះបានបើកចម្រៀងឮខ្លាំងរហូតដល់ស្តាប់សម្លេងរថភ្លើងពុំឮ ហើយថែមទាំងឆ្លងកាត់ដោយពុំមានការប្រុងប្រយ័ត្ន ព្រោះតែប្រញ៉ាប់ទៅឲ្យដល់គោលដៅ។

ជាសំណាងល្អមនុស្ស៤នាក់នៅក្នុងរថយន្តមួយគ្រឿងនេះពុំមាននរណារងគ្រោះដល់អាយុជីវិតនោះឡើយ ដោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ៕

ប្រភព៖Heng Ly
ដោយ៖NCN Daily