ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ

31

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​ បានដឹកនាំប្រតិភូ​ថ្នាក់ដឹនាំ​ និងមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ ខណ្ឌទាំង១៤ខណ្ឌ​ អញ្ជើញចូលរួមពិធី គោរពព្រះ វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ នៅវិមានព្រះបរមរូបព្រះករុណា​ ព្រះបរមរតនកោដ្ឋ​ ស្ថិតនៅមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ​ រាជធានីភ្នំពេញ​។

ដោយទឹកចិត្តគោរព ស្រឡាញ់ និងតបស្នងនូវគុណូបការៈដ៏ធំធេងរបស់ព្រះករុណា​ ព្រះមហាវីរក្សត្រ ព្រះវររាជ បីតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ​ តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានសម្តែងនូវព្រះរាជមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការយាងចូលទិវង្គតរបស់ព្រះករុណា​ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ព្រះបរមរតនកោដ្ឋ​។ ឯកឧត្តមរដ្ឋមន្រ្តីចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះករុណា​ ព្រះបរមរតនកោដ្ឋ​ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជានាពេលកន្លងមក៕