ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ

14

នាព្រឹកថ្ងៃអង្គារ ២រោច​ ខែអស្សុជ​ ឆ្នាំ​កុរ​ ឯក​ស័ក​ ព.ស.២៦៣​ ត្រូវនឹងថ្ងៃទី​១៥​ ខែតុលា​ ឆ្នាំ​២០១៩​ នៅមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ​ ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​ និងសំណង់​ ព្រមទាំងគណៈប្រតិភូ​ អញ្ជើញថ្វាយកម្រងផ្កា​គោរពវិញ្ញាណក្ខន្ធ​ ព្រះករុណា​ ព្រះបាទ​សម្ដេច​ ព្រះនរោត្ដម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ ឯករាជ្យ​ បូរណភាពទឹកដី​ និងឯកភាពជាតិខ្មែរ​ “ព្រះ​បរម​រតន​កោដ្ឋ​”​ គម្រប់​ខួប​ ៧ឆ្នាំ​ ។

ដោយទឹកចិត្តគោរព ស្រឡាញ់ និងតបស្នងនូវគុណូបការៈដ៏ធំធេងរបស់ព្រះករុណា​ ព្រះមហាវីរក្សត្រ ព្រះវររាជ បីតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ​ តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាលរាជធានីភ្នំពេញ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសម្តែងនូវព្រះរាជមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការយាងចូលទិវង្គតរបស់ព្រះករុណា​ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ព្រះបរមរតនកោដ្ឋ​។ ឯកឧត្តមរដ្ឋមន្រ្តីចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះករុណា​ ព្រះបរមរតនកោដ្ឋ​ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជានាពេលកន្លងមក៕