អគ្គិភ័យឆាបឆេះរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យលោកសង្ឃ ចំនួន៣គ្រឿងមូលហេតុ…..

16

ភ្នំពេញ: ហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩នៅទីតាំងអាគារមន្ទីរពេទ្យព្រះកុសុម:ស្ថិតនៅផ្លូវ១៥០ក្រុម៣៦ ភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ទទួលគោក រាជធានីភ្នំពេញ។
មូលហេតុ បណ្តាលមកពីការដូរធុងអុកស៊ីសែនដើម្បីយកអ្នកជំងឺចេញទៅតាមខេត្ត ហេតុការខាងលើសមត្ថកិច្ចពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អស់ចំនួន០២ឡាន និងបំពង់ពន្លត់អគ្គីភ័យអស់ចំនួន០៧បំពង់ ទើបរលត់ទាំងស្រុងនៅវេលាម៉ោង៥និង២០នាទី។

ក្នុងករណីនេះបណ្តាលឲ្យមានមនុស្សម្នាក់រងរបួស និងខូចខាតរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យអស់ចំនួន០៣គ្រឿង៕