ខេត្តកោះកុង កំពត កែប ខេត្តព្រះស៊ីហនុ និងខេត្តតាកែវ នឹងក្លាយជាផលិតផលទេសចរណ៍ថ្មី ដើម្បី……

12

វៀតណាម៖ បើយោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កន្លងមកបានឱ្យដឹង ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកនៃក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារចូលរួមកិច្ច ប្រជុំក្រុមការងារទេសចរណ៍ ភាគ ខាងត្បូងលើកទី៦ នៅក្រុងកាន់ធើ ប្រទេសវៀតណាមដោយមានការចូលរួមពីប្រទេសទាំង ០៤ (កម្ពុជា-មីយាន់ម៉ា-ថៃ-វៀតណាម) មន្ទីរពាក់ព័ន្ធនៃខេត្តទាំង០៥ នៃតំបន់ទេសចរណ៍ភាគខាងត្បូង (ខេត្តកោះកុង កំពត កែប ខេត្តព្រះស៊ីហនុ និងខេត្តតាកែវ) ទីភ្នាក់ងារឯកជន និងស្ថាប័នពាក់ព័ន្ធនានា នៃប្រទេសទាំង០៤។

ស្របតាមកាលានុវត្តភាពថ្មីៗនៃតំបន់ និងអន្តរជាតិ សភាពការណ៍រីកចម្រើននៃវិស័យទេសចរណ៍ ព្រមទាំង សក្តានុពល និងឧត្តមភាពប្រៀបធៀបរបស់កម្ពុជា ការរៀបចំប្រែក្លាយតំបន់សក្តានុ ពលទេសចរណ៍ភាគ ខាងត្បូង កម្ពុជា-មីយ៉ាន់ម៉ា-ថៃ-វៀតណាម គឺជាកត្តាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការជំរុញ កិច្ចអភិវឌ្ឍក្នុង ក្របខណ្ឌសេដ្ឋកិច្ច-សង្គម ទាំងមូល តាមរយៈវិស័យទេសចរណ៍ ដោយបង្កើតឡើងនូវផលិតផល ទេស ចរណ៍ថ្មី ហើយផ្តល់ឱកាសឲ្យទេសចរ និងអ្នកវិនិយោគមានសិទ្ធិចូល-ចេញច្រើនដង ការទស្សនា ការ ស្នាក់នៅ និងការចូលរួមការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ ទស្សនទានជាយុទ្ធសាស្រ្តស្តី ពីតំបន់ទេសចរណ៍ភាគខាងត្បូងនេះ គឺបានបង្ហាញយ៉ាងច្បាស់ នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ទេសចរណ៍ ២០១២-២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដកស្រង់ពី Business Cambodia កែសម្រួលដោយ NCNDaily