ផ្អើលពេញភូមិពេលឃើញសពអណ្តែត​ទឹកស្រះ ខាងក្រោយ​វត្ត ស្រុកស្វាយទាប ខេត្តស្វាយរៀង

7

ខេត្តស្វាយរៀង៖ កាលពី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ នៅខាងក្រោយវត្តសារាយ ស្ថិតក្នុងភូមិ ព្រៃទួល ឃុំ ប្រសូតិ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ ភ្ញាក់ផ្អើលដល់ពលរដ្ឋ និងស​មត្ថកិច្ច ទាំងព្រលឹមអុល ខណៈព្រះសង្ឃគង់នៅវត្ត​សារាយនិមន្ត ទៅខាងក្រោយវត្តសា​រាយ ស្រាប់តែ​ប្រទះ​ឃើញសា​កសព​បុរស​ម្នាក់​ស្លាប់ អណ្តែត​ក្នុងស្រះទឹកខាងក្រោយវត្ត។

សាកស​ពដែ​លប្រទះខាងមានឈ្មោះ សំ ហម អាយុ ៤៣ឆ្នាំរស់នៅភូមិ ព្រៃទួល ឃុំ ប្រសូតិ ស្រុក ​ស្វាយទាប ខេត្តស្វាយរៀង ជាមនុស្សសតិមិនគ្រប់ តែងតែ​ដើរ​ទៅដើរមក ក្នុងភូ​មិដោ​យគ្មានប្រពន្ធកូននោះ គឺរស់បានដោយសារប​ង​ប្អូនសា​ច់ញាតិ គេឲ្យបាយម្ហូបហូប។

ប្រភព​បាន​បន្តទៀតថា៖ នៅមុនថ្ងៃកើតហេតុ ពោលគឺរសៀលថ្ងៃទី១៥ម្សិលមិញ ម៉ោងប្រ​ហែល​៣ទៅ៤រសៀល គេឃើញជនរងគ្រោះ​ដើ​រក្នុង​ភូមិ លុះដល់​ព្រលប់បងប្អូនសាច់ញាតិ អត់ឃើញមករកបាយហូប ដូច​សព្វដ​ងនោះដែរ ស្រាប់តែព្រឹកឡើង មានអ្នកក្នុងគេមក​ប្រាប់ថា គាត់លង់ស្រះទឹកខាងក្រោយស្លាប់បា​ត់​ទៅហើយ។​

សមត្ថកិច្ចបានចុះដល់​ចំ​ណុចកើ​តហេតុ ដើម្បីពិនិត្យ ទៅលើសាសពថា​ជាក​រណីអ្វី​ឲ្យពិតប្រាក។
សមត្ថកិច្ចយើងឃើងថា ពុំមានស្នាកស្នាមអ្វី​នៅលើ​សាក​សពនោះទេ អាច​សន្និដ្ឋា​នថា ជនរងគ្រោះរអិលជើ​ង​ធ្លាក់ស្រះ​ទឹក​ស្លាប់តែម្តង​ណាមួយជនរងគ្រោះក៏មានជំងឺប្រ​ចាំកាយផងនោះ៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily