នារីរូបស្រស់ម្នាក់ ខឹងសង្សារបែកចិត្ត យកឡាមអារដៃ ហូរឈាមស្រោចពេញខ្លួន

64

ភ្នំពេញ: នៅវេលាម៉ោង ១២ និង ៣៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ មានករណីអត្តឃាតមួយកើតឡើង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋនិងសមត្ថកិច្ច ចុះអន្តរាគម ត្រង់ចំណុចទល់មុខ «ហ្សូនក្លឹប» តាមបណ្ដោយផ្លូវ ១៩៨៦ ស្ថិតសង្កាតទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ លីន អាយុ ២៦ ឆ្នាំ មុខរបរ លក់ផលិតផលអនឡាញ ស្នាក់នៅផ្ទះជួល ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ចំណែកសង្សានារីរងគ្រោះឈ្មោះ ឡឹក បុរី អាយុ ២៨ ឆ្នាំ មុខរបរ បុគ្គលិកក្លឹបហ្សូន ស្នាក់នៅកន្លែងធ្វើការ។

យោងតាមសម្ដីពីនារីរងគ្រោះ បានឲ្យដឹងថា៖ គាត់និងសង្សារស់នៅជាមួយគ្នាដូចប្ដីប្រពន្ធ អស់រយ:ពេល៣ឆ្នាំមកហើយ ថែមទាំងមានកូនប្រុសម្នាក់ទៀត អាយុ ៣ខែ តែអកុសលបានស្លាប់ ដោយសារជំងឺកាចសាហាវកាលពីប៉ុន្មានថ្ងៃមុន នារីរងគ្រោះបានបញ្ជាក់ថាគាត់ស្រឡាញ់សង្សាស្មើនិងជីវិត សង្ឃឹមថាបុរសរូបនេះអាចធ្វើជាប្ដីល្អមើលថែគាត់បាន តែផ្ទុយស្រឡះ អំឡុងពេលកូនកើតមក គេមិនទទួលស្គាល់ហើយ នៅលួចលាក់មានថ្មីនិងអ្នកធ្វើការជាមួយគ្នា ដែលគាត់តាមទាន់ ជាច្រើនលើកច្រើនសារ ទើបគាត់សម្រេចចិត្តធ្វើអត្តឃាតខ្លួនដោយយកផ្លែឡាមមកអាដៃដើម្បីសម្លាប់ខ្លួន៕

ប្រភព៖Heng Ly
កែសម្រួលដោយ៖NCN Daily