ឯកឧត្តម ឃួង ស្រេង ៖ មនុស្សចាស់ជាធនាគារ និងជាឃ្លាំងទ្រព្យនៃបទពិសោធន៍ការងារ

14

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ០៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រង អភិបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្ស ចាស់អន្តរជាតិលើកទី២១ ខែតុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ ” គាំទ្រសុខុមាលភាពមនុស្សចាស់ គីជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធ គាំពារសុខុមមាលភាពមនុស្ស វ័យចាស់គ្រប់វ័យក្នុងសង្គម ជាតិនៅកម្ពុជា ” ក្រោមអធិបតីភាពឯកឧត្ដម មុំ ប៊ុនថន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង១៤ និងអ៊ុំៗពូមីង ដែលបានមកពីសង្កាត់ទាំង១០៥ក្នុងរាជធានីភំ្នពេញ៕