ពិធីសម្ពោធដាក់ឲ្យដំណើរការនៃគម្រោងសាងសង់មណ្ឌលសុខភាពក្នុងខេត្តព្រះវិហារ ក្រោមជំនួយរបស់ប្រទេសជប៉ុន

9

ព្រះវិហារ៖ ថ្ងៃទី១៧ តុលា ពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមណ្ឌលសុខភាពក្រោមជំនួយរបស់ប្រទេសជប៉ុន ”គូសាណូណិ” (គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ) ក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ឯកឧត្តម សាស្រា្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក បេសសូ ខេនអ៊ីជិ ឧបទូតរបស់ស្ថានទូតជប៉ុន ក៏បានចូលរួមក្នុងពិធីសម្ពោធនេះផងដែរ។ ប្រជាជនប្រមាណ ៨០០ នាក់ ក្នុងសហគមន៍បានចូលរួមក្នុងពិធី និង ស្វាគមន៍ភ្ញៀវកិត្តិយស។ មណ្ឌលសុខភាពថ្មីនេះត្រូវបានរំពឹងថានឹងផ្តល់សេវាសុខភាពប្រសើរជាងមុនដល់ប្រជាជនក្នុងតំបន់។ យើងសប្បាយរីករាយណាស់ដែលបានឃើញស្នាមញញឹមយ៉ាងច្រើនរបស់ប្រជាជននៅទីនោះ៕