ជនជាតិចិនម្នាក់ ដេកស្លាប់នៅខាងមុខព្រះវិហារចិនមួយកន្លែងបង្កការភ្ញាក់ផ្អើលតាមបណ្តោយផ្លូវសហព័ន្ធរុស្សី

12

ភ្នំពេញ៖ ជនជាតិចិនម្នាក់ ដេកស្លាប់នៅខាងមុខព្រះវិហារចិនមួយកន្លែង បង្កការភ្ញាក់ផ្អើលតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ហេតុការណ៍ភ្ញាក់ផ្អើលដោយមានករណីបុរសជនជាតិចិនម្នាក់ បានដើរសុខៗស្រាប់តែដាច់ខ្យល់ដេកស្លាប់នៅលើចិញ្ចើមផ្លូវសហព័ន្ធរុស្សី មុខព្រះវិហារធៀន អិន មី ឡឹ នៅវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីអ្នកលក់ដូរនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានបុរសជនជាតិចិនខាងលើមានអាយុប្រហែលជា៥០ឆ្នាំបានដើរចុះឡើងតាមបណ្តោយផ្លូវសហព័ន្ធរុស្សីទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែដាក់គូទអង្គុយមួយសន្ទុះក្រោយមកក៏ដាច់ផ្ងាទៅក្រោយដោយមានសភាពត្រដាងដៃជើងតែម្តង ។

បន្ទាប់ពីមានហេតុការណ៍ខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការត្រួតពិនិត្យ និងយកខ្សែមកហ៊ុំព័ន្ធទីតាំងកើតហេតុ រួចបានរាយការណ៍បន្តទៅខាងជំនាញកោសលវិច្ច័យក្រុង ដើម្បីត្រួតពិនិត្យបន្តតាមនិតីវិធី រីឯសពត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុក នៅសាលសពវត្តស្ទឹងមានជ័យ ដើម្បីរងចាំ ក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណីរបស់ជនជាតិចិន ៕

ប្រភព៖កូន ខ្លាតូច
កែសម្រួលដោយ៖NCN Daily