សម្តេចតេជោ ហ៊ុន សែន ៖ ប្រកាសដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ឲ្យដេញថ្លៃជាថ្មី

25

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសដកហូតសិទ្ធិ ប្រមូលសំរាម របស់ ក្រុមហ៊ុនស៊ិនទ្រី យកមកឲ្យរដ្ឋគ្រប់គ្រង់ជាបណ្តោះអាសន្នសិន ហើយដាក់ឲ្យដេញថ្លៃជាថ្មី តែត្រូវមាន ក្រុមហ៊ុនយ៉ាងតិច៣។ កាលលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធិប្រគល់សញ្ញាបត្រ ជូននិស្សិតជាង៤ ពាន់ នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) នៅថ្ងៃទី២២ ខែតុលា នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ បញ្ជាក់ថា ក្រុមហ៊ុនស៊ិនទ្រីតែមួយមិនអាចប្រមូល សំរាមនៅភ្នំពេញឲ្យ មានប្រសិទ្ធភាព នោះឡើយ ត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ យល់ល្អ៤ ប្រតិបត្តិការក្នុងការប្រមូល សំរាមនៅរាជធានី ភ្នំពេញនេះ។

សូមជម្រាបថា កត្តាសំរាមត្រូវបានមហាជនជាច្រើនមានការរិះគន់យ៉ាងខ្លាំងទៅលើក្រុមហ៊ុនស៊ិនទ្រី ដែល មានភាពយឺតយ៉ៅក្នុងការប្រមូលសំរាម ពិសេសនៅតាមរបងសាលារៀន មន្ទីរពេទ្យ និងផ្លូវ សាធារ ណៈជាដើម ដែលជាមូលហេតុបង្កផលប៉ះពាល់ដល់សុខភាព និងសោភ័ណភាព ទីក្រុងផងដែរ៕

ដកស្រង់ពី CPC កែសម្រួលដោយ NCNDaily