បុរសម្នាក់ ត្រូវបានសត្វគោ ធាក់មួយជើងចំពងស្វាស់ បណ្តាលអោយប្រកាច់ស្លាប់ភ្លាមៗនៅក្រោមដើមឈើ គួរឲ្យអាណោចអាធ័មបំផុត

35

កំពង់ឆ្នាំង៖ បុរសម្នាក់ ត្រូវបានសត្វគោ ធាក់មួយជើងចំពងស្វាស់ បណ្តាលអោយប្រកាច់ស្លាប់ភ្លាមៗនៅក្រោមដើមឈើ គួរឲ្យអាណោចអាធ័មបំផុត។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅព្រឹកថ្ងៃទី២២តុលា២០១៩នៅក្នុងភូមិទំនប់ឃុំត្រងិលស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាជនរងគ្រោះ ត្រូវបានគេ ស្គាល់ឈ្មោះ ឃុតសុធា ភេទប្រុសអាយុ៥៥ឆ្នាំមានទីលំនៅកើតហេតុខាងលើ ។ មូលហេតុដែល បណ្តាលអោយ ឃាតកជើង៤ ប្រើកណ្តាប់ជើងរន្ទះ ធាក់មនុស្សគ្មានប្រណីខាងលើនេះ គឺដោយសារ សត្វគោរបស់ជនរងគ្រោះ បានរបូតចំណង ចេញទៅស៊ីដំណាំ របស់អ្នកជិតខាងពេលនោះ ជនរងគ្រោះ បានចាប់យកមកចងហើយបានវ៉ៃដំ លើសត្វគោនោះ តែមិនដឹងចៃដន្យអី ក៍ត្រូវសត្វគោ ដែលកំពុងរងការវាយដំ ពីម្ចាស់របស់ខ្លួន ធាក់ត្រូវចំកន្លែងសំខាន់( ពងស្វាស់) បណ្តាលអោយដួលប្រកាច់ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យរួចរាលក៍បានប្រគល់ សពអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ឯឃាដករ មិនដឹងត្រូវចាត់ការយ៉ាងណានោះទេ៕

ប្រភពFB