ឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញជាអធិបតីក្នុងពិធី បើកសន្និសីទផ្សព្វផ្សាយបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មនៅប្រទេសចិន

28

សានស៊ី: ក្នុងពិព័រណ៌បច្ចេកវិទ្យា​កសិកម្មទំនើបលើកទី២៦ ដែលបានប្រព្រឹត្ត ឡើងពីថ្ងៃទី២២-២៦ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងយ៉ាងលីង ខេត្តសានស៊ី ប្រទេស​ចិន​ឯកឧត្តម​ អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួង បរិស្ថាន បានអញ្ជើញចូលរួមជាអធិបតី​ ជាមួយអភិបាលក្រុងយ៉ាងលីង និងមាន​ការចូលរួម​ពីតំណាង ស្ថាប័នកសិពាណិជ្ជកម្ម និងកសិឧស្សាហកម្មជាច្រើន ក្នុងពិធីបើកជាផ្លូវការសន្និ សីទផ្សព្វផ្សាយបច្ចេក វិទ្យាទំនើបក្នុងវិស័យកសិកម្ម ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តមរដ្ឋលេខាធិការ​ បានបញ្ជាក់ថា ព្រឹត្តិការណ៍​នេះបានផ្តល់នូវបទពិសោធន៍ ដើម្បីស្វែងយល់បន្ថែម ពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ជាពិសេសវិស័យកសិកម្មទំនើប តាមគោលគំនិតផ្តួច ផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ របស់ប្រមុខដឹកនាំប្រទេសចិន។ ឯកឧត្តម​ បានបង្ហាញជូនអង្គសន្និ សីទស្តីពីការលើកកម្ពស់វិស័យកសិកម្មកម្ពុជា ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ដូចដែលបានកំណត់ក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤​ ដើម្បីកំណើន ការងារ សមធ៌ម និងប្រសិទ្ធភាព របស់រាជរដ្ឋា ភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដោយសង្កត់លើការ តម្រង់ទិសការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តម​ អ៊ា​ង​ សុផល្លែត​ ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការតាមរយៈផ្លូវមួយ ខ្សែក្រវាត់មួយ នឹងពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការនានាលើគ្រប់វិស័យ ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ចរួមគ្នា និងអនាគតទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាសង្ឃឹមលើគម្រោង និងកិច្ចសហការបន្ថែមទៀតជាមួយមិត្តចិន ដែលជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏សំខាន់មួយ។

ក្នុងឪកាសនេះដែរ ឯកឧត្តម​ រដ្ឋលេខាធិការក៏បានអញ្ជើញជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការរវាងភាគីចិន និងស្ថាប័នអន្តរជាតិមួយចំនួនផងដែរ។

ដោយ៖ NCNDaily