មន្ត្រីគយ និងរដ្ឋាករនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឆែកឆេឃើញគ្រឿងញៀនប្រមាណ ២៧.៣០គីឡូក្រាម

11

មន្ត្រីគយ និងរដ្ឋាករនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឆែកឆេររកឃើញគ្រឿងញៀនប្រមាណ ២៧.៣០គីឡូក្រាម ពេលជនជាតិថៃពីរនាក់គ្រោងនាំឡើងយន្តហោះ។

យោងតាមមន្ត្រីគយ បានឱ្យដឹងថា គ្រឿងញៀននេះ បានរកឃើញនៅវេលាម៉ោងប្រមាណ១០៖០៦នាទី​យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅស្ថានីយអ្នកដំណើរចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ គ្រឿងញៀននេះ បានរកឃើញនៅក្នុងការបូបអ្នកដំណើរឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី សញ្ជាតិថៃ អាយុ ៣៧ឆ្នាំ និងអ្នកដំណើរឈ្មោះ PRACHAMON WIPA ភេទស្រី សញ្ជាតិថៃ អាយុ៣០ឆ្នាំ។

ជនជាតិថៃទាំងពីរនេះនាក់ មានគោលដៅធ្វើដំណើរចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ប្រភពបន្តថា ថ្នាំញៀនដែលឆែកឆេររកឃើញនេះ ជាប្រភេទមេតំហ្វេតាមីន៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily