នារី​ម្នាក់​​បាត់​ប្តី​ពី​ផ្ទះ​៣​ថ្ងៃ​សង្ស័យថា​ ប្តី​មាន​ស្រី​នៅ​ខាងក្រៅពេលទៅទាន់ដូចចិត្តគិតចឹង…

5

​ភ្នំពេញៈ ​កាលពី​យប់​ថ្ងៃទី​២៤​ខែតុលា ឆ្នាំ​២០១៩ នារី​ម្នាក់​បាន​បាត់​ប្តី​ពី​ផ្ទះ​៣​ថ្ងៃ​សង្ស័យថា​ប្តី​មាន​ស្រី​នៅ​ខាងក្រៅ​ក៏​តាមដាន​រហូត​តាម​ទាន់​ប្តី​និង​ស្រី​នៅក្នុង​បន្ទប់​ជួល​មួយកន្លែង​រួច​ចាក់សោរ​ពី​ខាងក្រៅ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតក្នុង ​សង្កាត់​ចោមចៅ​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​។​
​ស្ត្រី​ដែលជា​ប្រពន្ធ​បានឱ្យដឹងថា ​ខ្លួន​បាន​រៀបការ​និង​ប្តី​រប​ល់​គាត់​រយៈពេល​៧​ឆ្នាំ​មកហើយ​មានកូន​ចំនួន​២​នាក់​។ ប្តី​របស់គាត់​ដំបូង​ឡើយ​ល្អ​ណាស់ ​តែ​មួយរយៈ​ក្រោយនេះ​ចេះតែ​ប្លែកៗ​មិនបាន​ឱ្យ​លុយ​ទៅ​ខ្លួន​សោះ​ថែមទាំង​ប្រើ​អំពើ​ហឹ​ង្សា​មកលើ​ខ្លួន​ទៀត​។​ គាត់​ក៏​តាមដាន​រហូត​តាម​ដល់​បន្ទប់​ជួល​ស្រី​ស្នេហ៍​របស់​ប្តី​ភ្លាមៗ​នោះ​គាត់ ​ក៏បាន​ឃើញ​ប្តី​និង​ស្រី​ស្នេហ៍​នោះ​កំពុង​នៅក្នុង​បន្ទប់​ជាមួយគ្នា​ ។​ ខ្លួន​ក៏បាន​ចាក់សោរ​ពី​ខាងក្រៅ​មិនឱ្យ​ចេញរួច​ហើយក៏​ប្តឹងទៅ​សម្ថ​តិ​កិច្ច​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ចោមចៅ​ទី​២​ឱ្យ​ចុះ​មកជួយ​អន្តរាគមន៍​។

​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ​អិត​ដាលីន​អាយុ​២៧​ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​ម្តុំ​ផ្សារ​ឯករាជ្យ​៣ ​សង្កាត់​ស្តឹង​មានជ័យ​៣​ខណ្ឌមានជ័យ​។​ ចំណែក​ភាគី​ឯ​ប្តី​មានឈ្មោះ​ស្រៀ​ង​ធា​រិ​ទ្ធ​អាយុ​៣១​ឆ្នាំ​មុខរបរ​ធ្វើការ​នៅ​ក្រុមហ៊ុន​ជាងដែក​ស្នាក់នៅ​ជាមួយគ្នា​។ ​សមត្ថកិច្ច​ក៏​ចុះ​មកដល់​រួច​ហៅ​ប្តី​និង​ប្រពន្ធ​រួមទាំង​ស្រី​ស្នេហ​នោះ​ទៅ​សួរនាំ​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ដោះស្រាយ​និង​សម្របសម្រួល​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily