មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ប្រារព្ធពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅ ស្រុកស្ទឹងហាវ មនាក្បាលដីសរុប ១៨៨៣

11

ព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១១ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានប្រារព្ធពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅ ភូមិឬទ្ធី ១ ឃុំកែវផុស ស្រុកស្ទឹងហាវ មានក្បាលដីសរុប ១៨៨៣ ។ ក្នុងពិធីបិទផ្សាយនេះ ដឹកនាំកិច្ចប្រជុំដោយលោកសំរិទ្ធ កុសល តំណាងលោកអភិបាលស្រុក ឆាយ សុគន្ធដា និងមានការចូលរួមពីលោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅមូលដ្ឋាន។